សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រលើកម្មវិធីកែទម្រង់វិស័យអប់រំពីឆ្នាំ២០២៣-២០២៨

2023/10/05 07:12:57 pm        484

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការគាំទ្រលើកម្មវិធីកែទម្រង់វិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៣-២០២៨ ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍទៅលើមូលធនមនុស្សកម្ពុជាតាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយផ្ដល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ដ និងបច្ចេកវិទ្យា និងការបន្ដកែទម្រង់សាលារដ្ឋនៅទូទាំងប្រទេស។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ក្នុងឱកាសអញ្ជើញជា​អធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃទី៥ ​ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជាដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ​ចំពោះក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់ គុណវុឌ្ឍ និងគុណតម្លៃគ្រូបង្រៀននាពេលកន្លងមក។

សម្ដេចធិបតីបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបន្តយកចិត្តទុក​ដាក់​ក្នុងការអភិវឌ្ឍទៅលើមូលធនមនុស្សកម្ពុជា ជាក់ស្ដែងយុទ្ធសាស្រ្ដ បញ្ចកោណ ដំណាក់​កាលទី១ បានផ្ដល់អាទិភាពលើការពង្រឹង គុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ដ​ និងបច្ចេកវិទ្យា និងការបន្ដកែទម្រង់សាលារដ្ឋ ​ដោយផ្ដោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ ការជំរុញ​ការបង្កើត​សាលារៀនគំរូ ការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពគ្រប់គ្រងនៅ​តាមមន្ទីរអប់រំ​រាជធានីខេត្ត ព្រមទាំងជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីមាតាបិតា វិស័យឯកជន ជាដើម។ 

សម្ដេចធិបតីមានប្រសាសន៍ថា ​នៅក្នុងយុទ្ធសាស្រ្ដបញ្ជកោណ រាជរដ្ឋាភិបាលបានដាក់ចេញរួហើយ នៅក្នុងនោះក៏មានយន្តការ ​គិតគូរអំពីការពង្រឹងវិស័យអប់រំ ​ដែលអនុវត្តបន្តវីយុទ្ធសាស្រ្ដចតុកោណ ខណៈការធ្វើកំណែទម្រង់នេះ ​គឺមិនមែនធ្វើតែមួយឆ្នាំត្រូវប្ដូរនោះទេ​ ប៉ុន្ដែមាននិរន្តរភាព។ សម្ដេចធិបតីបញ្ជាក់ថា ​វិធានការគន្លឹះដែលសម្ដេច​បានដាក់ចេញក្នុងការធ្វើកំណែទម្រង់វិស័យ​អប់រំ​នេះ គឺក្រោមទ្រឹស្ដី គិតធំ ប៉ុន្ដែត្រូវចាប់ផ្ដើមធ្វើពីតូចទៅ។​ មានន័យថាការធ្វើកំណែទម្រង់នេះ គឺ​ត្រូវគិត​ឱ្យបានគ្រប់ជ្រុងជ្រោយ ​ប៉ុន្ដែការអនុវត្តគឺត្រូវ​ជ្រើសរើស​ចំណុចណា​ដែលជាអាទិភាព​ហើយ​ត្រូវអនុវត្តឱ្យចំគោលដៅជាជំហានៗតែម្ដង៕អត្ថបទៈ វ៉ន ដារ៉ា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm