កម្មករកម្មការិនីជាច្រើននាក់នាំគ្នាដាក់ពាក្យស្វែងរកការងារថ្មីធ្វើ

2023/10/05 09:17:29 pm        105

ភ្នំពេញ ៖ ក្រុមកម្មករ កម្មការិនីជាច្រើននាក់មកពីតំបន់ខុសគ្នាក្នុងរាជធានីភ្នំពេញ បាននាំគ្នាមកទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក្នុងគោលបំណងដើម្បីដាក់ពាក្យសម្ភាសន៍ការងារជាមួយតំណាងក្រុមហ៊ុន សហគ្រាស ដែលមានតម្រូវការកម្លាំងពលកម្មសរុបជាង ១ ៧០០ កន្លែង។

​អ្នកស្រី ជ័យ ផារី ស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្នរស់នៅផ្ទះជួលមួយកន្លែងស្ថិតនៅតំបន់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននិយាយប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៥ ខែតុលានេះថា អ្នកស្រីបានស្គាល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយគោលបំណងសំខាន់ក្នុងពេលនេះ គឺជូនសាច់ញាតិមកដាក់ពាក្យស្វែងរកការងារ និងដើម្បីស្វែងរកការងារថ្មីធ្វើបន្ថែមទៀតផងដែរ។

អ្នកស្រី ទូច លី និងលោក ប៉ិច ច័ន្ទ ពលរដ្ឋរស់នៅតំបន់វេងស្រេងដូចគ្នា បានឲ្យដឹងស្រដៀងគ្នាថា នេះជាលើក១ហើយ ដែលមកដល់ និងស្គាល់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយសារកន្លងមកការងារមានធ្វើ គឺទទួលបានតាមរយៈអ្នកស្គាល់គ្នាណែនាំប៉ុណ្ណោះ។ ពួកគាត់ បានបន្តថា តម្រូវការទីផ្សារការងារនៅទីនេះ ពិតជាមានច្រើននិងគ្រប់មុខតំណែង អ្វីដែលសំខាន់ជាងនេះ គឺខ្វះតែសមត្ថភាព និងចំណង់ចំណូលចិត្តដែលយើងចង់បំពេញការងារតែប៉ុណ្ណោះ។

កញ្ញា សោម ពីសី ជំនួយការធនធានមនុស្សរបស់ក្រុមហ៊ុន iapparel ផ្នែកផលិតសម្លៀកបំពាក់ និងកាបូប បានឲ្យដឹងថា សម្រាប់ក្រុមហ៊ុនកញ្ញាថ្ងៃនេះ ត្រូវការកម្លាំងពលកម្មសរុបប្រមាណ ៣០០កន្លែង មានដូចជាផ្នែករដ្ឋបាល និងផ្នែកដេរ។ កញ្ញា បានឲ្យដឹងថា សព្វថ្ងៃនេះក្នុងរោងចក្រមានការងារជាច្រើនកន្លែងផ្សេងទៀត ដែលត្រូវការកម្លាំងពលកម្មបន្ថែម ដោយសារការកើនឡើងនៃសង្វាក់ផលិតកម្មការងារ។

សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន និងរោងចក្រធំៗចំនួន៦ បានប្រកាសឱកាសការងារថ្មីបន្ថែមទៀតសរុបចំនួន ១ ៧០៦កន្លែង សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ក្នុងវេទិកាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅបរិវេណក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចាប់ពីព្រឹកម៉ោង៨ ដល់ម៉ោង ៥ល្ងាច៕ អត្ថបទ៖ ឈិត បូរ៉ាវី



អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        48
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        135
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        247

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm