ការតតាំងគ្នារឿងថវិការបស់អាមេរិកអាចបង្កើតឱកាសឲ្យប្រទេសចិនចូលតំបន់ប៉ាស៊ីហ្វិក

2023/10/05 10:10:09 pm        341

វិធានការបណ្ដោះអាសន្នរយៈពេល ៤៥ថ្ងៃដែលត្រូវបានអនុម័តដោយសភាអាមេរិក ដើម្បីទប់ស្កាត់ការបិទផ្នែកខ្លះរបស់រដ្ឋាភិបាល បានធ្វើឲ្យខ្វះខាតថវិកានាពេលខាងមុខ ក្នុងការផ្ដល់ឲ្យបណ្ដារដ្ឋកោះជាយុទ្ធសាស្ត្រ នៅមហាសមុទ្រប៉ាស៊ីហ្វិក ដែលអ្នកវិភាគ និងអតីតមន្ត្រីមួយចំនួន បាននិយាយថា ធ្វើឲ្យសម្ព័ន្ធមិត្តអាមេរិកងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងអាចកាន់តែព្រមទទួលយកនូវវិធីសាស្រ្តរបស់ប្រទេសចិន។

រដ្ឋបាលរបស់លោក Joe Biden សង្ឃឹមថា នឹងទទួលបាននូវការអនុម័តពីសភាត្រឹមថ្ងៃទី៣០ ខែកញ្ញា លើកម្មវិធីផ្តល់មូលនិធិរយៈពេល ២០ឆ្នាំថ្មី សម្រាប់កោះ Micronesia ប្រជុំកោះ Marshall និង Palau ដោយបន្ទាប់ពីមិនត្រូវបានចាប់អាមរម្មណ៍រាប់ទសវត្សរ៍មក នាពេលនេះ កោះទាំងនេះបានមើលឃើញថា ពួកគេកំពុងស្ថិតនៅកណ្តាលនៃសមរភូមិរបស់សហរដ្ឋអាមេរិក ក្នុងការប្រជែងឥទ្ធិពលជាមួយប្រទេសចិន នៅតំបន់ប៉ាស៊ីហ្វិកភាគខាងជើង។

ប្រទេសដែលមានទំហំធំទូលាយ ប៉ុន្តែមានប្រជាជនតិចទាំងនោះ មានទំនាក់ទំនងជាមួយអាមេរិកដែលគ្រប់គ្រងដោយអ្វីដែលគេហៅថា Compacts of Free Association (COFAs) ក្រោមការដែលក្រុងវ៉ាស៊ីនតោនទទួលខុសត្រូវលើការការពារ និងផ្តល់ជំនួយសេដ្ឋកិច្ចដល់ពួកគេ ខណៈដែលទទួលបានសិទ្ធិយោធាផ្តាច់មុខចូលទៅកាន់តំបន់សមុទ្រជាយុទ្ធសាស្ត្រទាំងនេះ។

កម្មវិធីផ្តល់មូលនិធិសម្រាប់ប្រជុំកោះ Marshall និងកោះ Micronesia នឹងត្រូវបន្តឡើងវិញ នៅថ្ងៃទី៣០ ខែកញ្ញា ហើយសម្រាប់ប្រជុំកោះ Palau នៅចុងឆ្នាំសារពើពន្ធឆ្នាំ២០២៤ ហើយទីក្រុងវ៉ាស៊ីនតោន បានយល់ព្រមនៅឆ្នាំនេះលើកញ្ចប់ថវិកាថ្មីចំនួន ៧,១ពាន់លានដុល្លារអាមេរិក រយៈពេល ២០ឆ្នាំ ដោយត្រូវមានការយល់ព្រមពីសភា។

«ដំណោះស្រាយដែលកំពុងមានបន្ត» (CR) បណ្ដោះអាសន្ន ដែលរារាំងដល់ការបិទរដ្ឋាភិបាលសហព័ន្ធ មិនរួមបញ្ចូលការយល់ព្រមសម្រាប់កម្មវិធីថ្មីនេះទេ ហើយបើទោះបីជាការអនុម័តរយៈពេលខ្លីនេះ រក្សាសេវាកម្មសហព័ន្ធដល់រដ្ឋ COFA ទាំងនេះក៏ដោយ ក៏វាធ្វើឲ្យមាននូវចន្លោះប្រហោង ក្នុងផ្នែកផ្សេងទៀតនៃថវិការបស់ពួកគេដែរ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm