កូរ៉េ ​ផ្ដល់​ថវិកា​ជាង​១​លានក្នុង​១​ឆ្នាំ​ សម្រាប់​អភិវឌ្ឍន៍​​វិស័យ​សុខាភិបាល​នៅ​កម្ពុជា

2021/04/27 09:59:58 am        32

​ភ្នំពេញ ៖ កូហ្វី ជាទី​ភ្នាក់ងារ​មួយ​របស់​រដ្ឋាភិបាល​កូរ៉េ ​ដែល​ស្ថិត​នៅក្រោម​ឱវាទ​ក្រសួងសុខាភិបាល​និង​សុខុមាលភាព នៃ សាធារណរដ្ឋ​កូរ៉េខាងត្បូង ​ផ្តោត​សំខាន់​លើ​វិស័យ​សុខាភិបាល​ ដែល​បាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ នៃ ​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ឆ្នាំ ២០១១ ​ក្នុងការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ​ជាពិសេស​ផ្នែក មាតា​ទារក​ និង​កុមារ ​មកដល់​បច្ចុប្បន្ន ​បាន​លើកកម្ពស់​ផ្នែក មាតា​ទារក ​និង​កុមារ​ទៅលើ​ខេត្ត​គោលដៅ​ចំនួន​៣​ មាន​ខេត្តពោធិ៍សាត់ ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ។


ការ​ថ្លែង​របស់​លោក​វេជ្ជបណ្ឌិត គីម សាំងយន់ ​ប្រធាន​អង្គការ Kofi កូរ៉េ ប្រចាំ​កម្ពុជា យ៉ាង​ដូច្នេះ​ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ ការគ្រប់គ្រង​ឧបករណ៍​ ពេទ្យ ដែល​មាន​សិក្ខាកាម​មក មន្ទីរពេទ្យបង្អែក​នានា ។

លោក​វេជ្ជបណ្ឌិត គីម សាំងយន់ ​បាន​បន្តថា ​អង្គការ កូហ្វី បានផ្តល់​ជា​សម្ភារៈ ក៏ដូចជា ​ថវិកា​ ដល់​មន្ទីរពេទ្យ​ខេត្ត​ទាំងបី​ខាងលើ ​ដែល​គិត​ជា​ទឹកប្រាក់​ ១.៥​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ ចាប់​តាំងពី​ឆ្នាំ​២០១១​ដល់​សព្វថ្ងៃនេះ ​។ ទន្ទឹមនឹងនេះ ​កូហ្វី​ បាន​ផ្តល់​សេវា​សុខាភិបាល​នៅ​មូលដ្ឋាន ទាមទារ​ចាំបាច់​នូវ​ការថែទាំ​សម្ភារៈ បរិក្ខារ​ពេទ្យ ដូច្នេះហើយ​ទើប កូហ្វី ធ្វើការ​គាំទ្រ​អោយ​មាន​វគ្គ​បណ្តុះបណ្តាល ​និង​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ និង​ការថែទាំ​សម្ភារៈ​ដល់​មន្ត្រី​មន្ទីរពេទ្យ​ ក្នុងការ​ថែទាំ​សម្ភារៈ​វេជ្ជសាស្ត្រ ។ សម្រាប់​ផែនការ​អនាគត ​កូហ្វី​នឹង​សហការ​បន្ថែម​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា ​ទៅលើ​ជំងឺ​មិនឆ្លង ​ដែល​ជា​គោល​ការណ៍​ ធ្វើយ៉ាងណា​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​កាន់​នៅ​កម្ពុជា​កាន់​ល្អ​តែ​ប្រសើរ ។

ជាមួយគ្នា​នោះដែរ​ លោកស្រី វេជ្ជបណ្ឌិត គឹម រ័ត្ន​នា ​ប្រធាន​មន្ទីរពេទ្យ​ជប៉ុន ​បាន​ថ្លែងអំណរគុណ​ចំពោះ​អង្គការ​កូហ្វី​ ដែល​តែងតែ​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ ក៏ដូចជា​ ជំនាញ​ថែទាំ​សម្ភារៈ​បរិក្ខារ​វេជ្ជសាស្ត្រ​នាពេលនេះ ​។ លោកស្រី​វេជ្ជបណ្ឌិត ក៏បាន​ផ្ដាំផ្ញើ​សូម​អោយ​សិក្ខាកាម​ទាំងអស់​ខិតខំ​សិក្សា​រៀនសូត្រ​ ព្រោះ​វា​ មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទទួល​បាន​ បច្ចុប្បន្នភាព ឧបករណ៍​ នៅតាម​មន្ទីរពេទ្យ​នីមួយៗ ​ដូចជា​ ចំនួន​ឧបករណ៍​ ស្ថានភាព​ប្រើប្រាស់​ ស្ថានភាព​ដំណើរការ​ ហើយ​ក្រសួង​មានការ​ងាយស្រួល​ធ្វើ​ផែនការ​ទប់ស្កាត់ ​ជំងឺឆ្លង​ផ្សេងៗ ​ដោយមាន​ទិន្នន័យ​ឧបករណ៍​ពេទ្យ​ច្បាស់លាស់​ផង​ដែរ ៕

អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង

2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm