មេបញ្ជាការរង​កងទ័ព​ជើងគោក​ណែនាំ​យុវជន​នៅ​សៀមរាប ​ឱ្យ​ចូល​រួមការ​ពារ​ព្រំដែន​

2021/06/02 10:00:38 pm        167

សៀមរាប ៖ ​មន្ដ្រីជាន់ខ្ពស់​ នៃ​កងយោធពល​ខេមរភូមិន្ទ នៃ​កងទ័ពជើងគោក​ បាន​អំពាវនាវ​ដល់​យុវជន​ជំនាន់​ក្រោយ​ ឱ្យចូល​រួមការ​ពារ និង​ទប់ស្កាត់​ការ​រំលោភបំពាន​ខ្សែបន្ទាត់​ព្រំដែន ប្រាសាទ​បុរាណ ពី​សំណាក់​ប្រទេសជិតខាង​ជាមួយ​កងកម្លាំងប្រដាប់អាវុធ ​ក្នុង​តំបន់​យោធភូមិភាគ​ទី​៤ ដែលមាន​ប្រវែង​៤៧៩​គីឡូម៉ែត្រ ​ខណៈដែល​មេបញ្ជាការ​ខ្លះ​ជិត​ចូល​និវត្តន៍​។

ឧត្ដមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង​កងទ័ព​ជើងគោក​ និង​ជា​មេបញ្ជាការ​យោធភូមិភាគ​ទី​៤ បាន​ថ្លែង​បែបនេះ នៅ​ខាងមុខ​យុវជន​ជាច្រើន ​ក្នុង​យុទ្ធនា​ការដាំ​កូនឈើ​ទ្រង់ទ្រាយ​ធំ ​នៅ​យោធភូមិភាគ​ទី​៤​កាលពី​ថ្ងៃទី​០១​ ខែមិថុនា​ឆ្នាំ​២០២១​នេះ​។

លោក​ឧត្ដមសេនីយ៍ មានប្រសាសន៍ថា ​យោធភូមិភាគ​ទី​៤ បាន​គ្រប់គ្រង​តំបន់​ចំនួន​៤​ខេត្ដ​ដែល​សុទ្ធ សឹង​ជា​ខេត្ដ​ដែល​សំបូរ​ដោយ​ប្រាសាទ​បុរាណ​រាប់រយ​ប្រាសាទ​។​ជាមួយគ្នា​នោះ ​មាន​ខេត្ដ​ចំនួន​២​ខេត្ដ​បាន​ជាប់​ព្រំប្រទល់ ជាមួយ​ប្រទេស​ថៃ ​ប្រទេស​ឡាវ រួមមាន ​ខេត្ដ​ឧត្ដរមានជ័យ និង​ខេត្ដ​ព្រះវិហារ ដែល​មាន​ប្រវែង​៤៧៩​គីឡូម៉ែត្រ ក្នុងនោះ​ មាន​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ប្រវែង​៣៥០​គីឡូម៉ែត្រ និង​ជាប់​ជាមួយ​ប្រទេស​ឡាវ​ប្រវែង​១២៩​គីឡូម៉ែត្រ ។

លោក​ឧត្ដមសេនីយ៍​ បាន​បន្ដថា នៅតាម​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំងនោះ ក៏​សំបូរ​ដោយ​ប្រាង្គ​ប្រាសាទបុរាណ ​នៅ ដែល​បុព្វបុរស​ខ្សែ​បាន​បន្សល់​ទុកឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ស្គាល់ ​ដូច្នេះ​ក្រុម​យុវជន​ជំនាន់​ក្រោយ​ត្រូវ​យល់ដឹង ​និង​ចូលរួម​ការពារ​និង​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការបាត់បង់ ព្រោះថា ថ្នាក់ដឹកនាំ​កងកម្លាំង​ដែល​បាន​គ្រប់គ្រង​នាពេល​បច្ចុប្បន្ននេះ​ មាន​វ័យ​ជិត​ចូល​និវត្តន៍​ហើយ​។​ឯកឧត្ដម​បាន​បន្ថែម​ថា​ ប្រាសាទ​បុរាណ​មួយ​ចំនួន ​ត្រូវបាន​ប្រទេសជិតខាង​រំលោភ​យក ​ហើយ​មួយ​ចំនួនទៀត​កំពុង​ប្រឈម ដែល​កូន​ខ្មែរ​គ្រប់រូប ​ត្រូវ​យល់ដឹង​ពី​ស្ថានភាព​នៅ​តាម​ព្រំដែន​ផងដែរ​។

បើ​យោងតាម​ឯកសារ​ការស្រាវជ្រាវ បាន​បង្ហាញថា ​ខេត្ត​ឧ​ត្ត​រ​មានជ័យ មាន​ប្រាសាទ​បុរាណ​(​នៅ​មាន​រូបរាង​) ១៨​កន្លែង ស្ពាន​បុរាណ​៧​កន្លែង ​ទួល​ប្រាសាទ​៨២ កន្លែង​និង​ស្រះ​បុរាណ​១៤​កន្លែង​។ ប្រាសាទ​សំខាន់​និង​នៅ​ជាប់​ព្រំដែន​ថៃ ​មាន ដូចជា​ ប្រាសាទ​តាម​ន្ត ​និង​ប្រាសាទ​តា​ក្របី​ជាដើម​។ ដោយឡែក​នៅ​ខេត្ដ​ព្រះវិហារ ​មាន​ប្រាសាទ​បុរាណ​ដែល​សំខាន់​ធំ​ជាង​គេ​គឺ​ប្រាសាទ​ព្រះវិហារ​៕

​អត្ថបទ​៖ ឈិ​ត សា​វី

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        7
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm