ធនាគារជាតិនៃកម្ពុជាបន្តពង្រឹងក្របខណ្ឌគតិយុត្តចៀសវាងការបង្ករហានិភ័យ​តាមប្រព័ន្ធបច្ចេកវិទ្យា

2023/10/05 11:26:18 pm        391

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា កំពុងបន្តពង្រឹងក្របខណ្ឌ​គតិយុត្តិ​ ដើម្បី​ធានាបច្ចេកវិទ្យាហិរញ្ញវត្ថុ ឲ្យមានសុវត្ថិភាព ​និងស្ថិរភាព ចៀសវាងការប៉ះពាល់​ដល់វិស័យធនាគារ ​និងហិរញ្ញវត្ថុ ខណៈបច្ចេក​វិទ្យា​ហិរញ្ញវត្ថុអាចបង្ករនូវហានីភ័យផ្សេងៗ ​ពាក់ព័ន្ធការលួច, បន្លំ និងការ ​សម្អាតប្រាក់ និងសន្តិសុខសាយប័រជាដើម។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីបើកសិក្ខា​សាលា​ផ្សព្វផ្សាយ​ ស្តីពីគោលនយោបាយ​អភិវឌ្ឍន៍​បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ នៅថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣ នេះថា បច្ចេកវិទ្យាមានសារៈ ​សំខាន់ណាស់ ក្នុងការរួមចំណែក​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច ប៉ុន្តែបច្ចេកវិទ្យាហិរញ្ញវត្ថុក៏អាចបង្កឲ្យមាន​ហានិភ័យ​ផ្សេងៗ ពាល់ព័ន្ធ​ការលួច បន្លំ ការសម្អាតប្រាក់ ​សន្តិសុខសាយប័រ និងការបំពានលើឯកជនភាពរបស់បុគ្គលជាដើម។

ធនាគារជាតិនៃកម្ពុជា ​បានព្យាយាមរក្សាតុល្យភាព ​រវាងគុណសម្បត្តិ និង​ហានិភ័យ ក្នុងការ​ទទួល​យក ​និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ​និងបន្តពង្រឹងក្របខណ្ឌ​ គតិយុត្តិ ដើម្បី​ធានា​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ​មាន​ស្ថិរភាព ​និង​មិន​ប៉ះពាល់​ដល់វិស័យធនាគារ​ និង​ហិរញ្ញវត្ថុ​ទូទៅ​នៅកម្ពុជា​ អនុលោម ឧត្តមានុវត្តន៍​អន្តរជាតិ ​និងគាំទ្រក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា។

ធនាគារជាតិនៃកម្ពុជា ​ក៏បានរៀបចំ និងដាក់ចេញនូវផែនទីមគ្គុទេសន៍ អភិវឌ្ឍន៍​បច្ចេកវិទ្យាហិរញ្ញវត្ថុ​ក្នុងវិស័យ ​ធនាគារ ២០២០-២០២៥ ​និងបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំ និងពិនិត្យរៀបចំ​គោល​នយោបាយ​អភិវឌ្ឍន៍​បច្ចេកវិទ្យាហិរញ្ញវត្ថុ កម្ពុជា ២០២៣-២០២៨ នេះផងដែរ។

លោក ផល វ៉ាន់ឌី អគ្គលេខាធិការសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ​លើកឡើងថា ​បច្ចេកវិទ្យា​មាន​សារៈខាន់ណាស់សម្រាប់ការទំនាក់ទំនង ​វិនិយោគ ​និងការធ្វើពាណិជ្ជកម្មផ្សេងៗ ក្នុងនោះ​បច្ចេកវិទ្យា​សម្រាប់ហិរញ្ញវត្ថុរិតតែ ​មានសារៈសំខាន់ថែមទៀត​ ក្នុងការដាក់ប្រាក់ ដកប្រាក់ ឬការ​ទូទាត់​សាច់ប្រាក់ផ្សេងៗ ​ដោយបានផ្តល់នូវភាព​ងាយស្រួលនៅក្នុង ប្រតិបត្តិការ​អាជីវកម្ម​ហិរញ្ញវត្ថុ ប៉ុន្តែយ៉ាងណា​ក៏នៅតែ​មាន​ជន​ខិលខូច​ប្រព្រឹត្តអំពើមិនត្រឹមត្រូវ ​ដែលបញ្ហានេះ​ទាមទារ​ឲ្យយើងមាន ចំណេះដឹង ​និងត្រូវប្រុងប្រយ័ត្នខ្ពស់​នៅលើការប្រើប្រាស់ប្រព័ន្ធនេះ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm