យូណេស្កូប្តេជ្ញាជួយលើកស្ទួយវិស័យអប់រំនៅកម្ពុជាប្រកបដោយបរិយាប័ន្ន និងសមធម៌

2023/10/05 11:33:46 pm        61

ភ្នំពេញ៖ លោក សាជា អ៊ូមុំា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានអះអាងថា ដើម្បីគាំទ្រប្រទេសកម្ពុជា សម្រេចបានចក្ខុវិស័យក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នេះ អង្គការយូណេស្កូ នឹងបន្តការខិតខំប្រឹងប្រែងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធីគាំទ្របរិវត្តកម្មវិស័យអប់រំចាប់ពីឆ្នាំ ២០២៤ ដែលមានការគាំទ្រថវិកាពី GPE ផ្អែកលើសមិទ្ធិផលសម្រេចបានក្នុងគម្រោង STEPCam ដើម្បីបន្តគាំទ្រការអភិវឌ្ឍគ្រូបង្រៀនទូទាំងប្រទេសកម្ពុជា។

លោក សាដា អ៊ូម៉ា អាឡាម តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលថ្មីនីតិកាលទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងនោះវិស័យអប់រំជាវិស័យអាទិភាពយុទ្ធសាស្ត្រទីមួយក្នុងការអភិវឌ្ឍជាតិ។ អង្គការយូណេស្កូមានការវាយតម្លៃខ្ពស់ចំពោះការចាត់អាទិភាពយុទ្ធសាស្ត្រទៅលើការអភិវឌ្ឍធនធានមនុស្សជាយុទ្ធសាស្ត្រចម្បង ដោយសង្កត់ធ្ងន់លើកំណែទម្រង់ការអប់រំ និងទទួលស្គាល់ថាគ្រូបង្រៀន គឺជាឆ្អឹងខ្នងសម្រាប់ជំរុញការអប់រំប្រកបដោយគុណភាព។

 លោកបានបន្តថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍ដទៃទៀតអង្គការយូណេស្កូបានរួមចំណែកក្នុងការគាំទ្រកំណែទម្រង់គ្រូ បង្រៀនគួរឱ្យកត់សម្គាល់ ហើយសម្រេចបានជោគជ័យក្នុងការអនុវត្តគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEP Cam) ក្នុងការដំឡើងគុណវុឌ្ឍិនិងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស បង្កើនសមត្ថភាពគ្រូបង្រៀនកម្រិតថ្នាក់ដំបូង និងជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅសាលាគរុកោសល្យ និងវិក្រឹតការខេត្ត ដើម្បីបង្កើនវិជ្ជាជីវៈអាជីពដល់គ្រូបង្រៀន និងវិស័យអប់រំទាំងមូលនៅប្រទេសកម្ពុជាដោយត្រូវបានទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់ដៃគូអភិវឌ្ឍន៍រួមទាំង GPE ផងដែរ។

  លោក សាដា អ៊ូម៉ា អាឡាម ជំរុញឱ្យមានការទទួលស្គាល់ និងប្រារព្ធនូវការបំពេញការងារដែលមិនចេះនឿយហត់របស់គ្រូបង្រៀនទូទាំងប្រទេសកម្ពុជា។ នៅក្នុងពិភពឌីជីថលដែលមានការផ្លាស់ប្ដូរ និងកើនឡើងយ៉ាងឆាប់រហ័ស គ្រូបង្រៀនចាំបាច់ត្រូវទទួលបានការគាំទ្រដើម្បីអភិវឌ្ឍចំណេះដឹង និងបំណិន សម្រាប់នវានុវត្តន៍ធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងថ្នាក់រៀន ដែលមានផលជះជាវិជ្ជមានដល់សង្គមទាំងមូល។ លោកបន្តថា បើគ្មានការលះបង់ និងទឹកចិត្តដ៏មោះមុតរបស់គ្រូបង្រៀនទេ នឹងមិនអាចសម្រេចបានបំណងប្រាថ្នានិងអនាគតដ៏ភ្លឺស្វាងឡើយ៕

អត្ថបទ ៖ សុភារម្យ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        373
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm