
កងទ័ពនៃទីបញ្ជាការយោធាបាននិយាយឲ្យដឹងថា យើងនឹងចាប់ផ្តើមប្រតិបត្តិការដេកកងទ័ពរបស់យើងចេញ នៅសប្តាហ៍នេះ ក្នុងសណ្តាប់ធ្នាប់ល្អ សុវត្ថិភាព និងក្នុងការសម្របសម្រួលជាមួយកងទ័ពនីហ្សេ។ សេចក្តីប្រកាសបានធ្វើឡើងមួយសប្តាហ៍ បន្ទាប់ពីឯកអគ្គរដ្ឋទូតបារាំង ប្រចំាទីក្រុង Naimey បានត្រលប់មកប្រទេសវិញ ក្រោមសម្ពាធពីរបបនេះ។
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាស កាលពីថ្ងៃទី២៤ ខែកញ្ញា ពីការដកកងទ័ពបារាំង ១.៤០០នាក់ នៅត្រឹមដំណាច់ឆ្នាំនេះ។ ទាហានទីក្រុងប៉ារីស បានស្ថិតនៅក្នុងប្រទេសនីហ្សេ ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងកាន់តែទូលំទូលាយប្រឆាំងក្រុមជីហាត នៅទូទាំងតំបន់ Sahel ។
ទាហានប្រមាណ ៤០០នាក់ ត្រូវបានដាក់ពង្រាយ រួមជាមួយកងទ័ពក្នុងតំបន់នៅប្រទេសនីហ្សេភាគពាយព្យ នៅជិតព្រំដែនរបស់ខ្លួនជាមួយ ប្រទេសបួរគីណាហ្វាសូ និងប្រទេសម៉ាលី។ តំបន់ព្រំដែនទាំងបី ត្រូវបានគេស្គាល់ថាជា ទីជម្រកលាក់ខ្លួនរបស់ក្រុមរដ្ឋអ៊ីស្លាម។ កងទ័ពបានស្នាក់នៅជាមួយភាពមិនច្បាស់លាស់ ចាប់តាំងពី របបយោធា ចាប់ផ្តើមទាមទារការចាកចេញរបស់ពួកគេ ដោយមានការផ្គត់ផ្គង់អាហារមិនទៀងទាត់ និងមានបាតុកម្មប្រឆាំងប្រទេសបារាំងដដែលៗ នៅខាងក្រៅមូលដ្ឋានទីក្រុង Niamey។
បារាំងបានពង្រឹងវត្តមានរបស់ខ្លួននៅក្នុងប្រទេសនីហ្សេ បន្ទាប់ពីរបបយោធាបង្កើតឡើងតាមរយៈរដ្ឋប្រហារមួយផ្សេងទៀត នៅក្នុងប្រទេសម៉ាលី ដែលទាមទារឲ្យកងកម្លាំងរបស់ខ្លួនចាកចេញ និងបាននិយាយថាយានរថពាសដែក ឧទ្ធម្ភាគចក្រ រហូតដល់យានដ្រូន និងយន្តហោះប្រយុទ្ធ ត្រូវបានដាក់ពង្រាយរួចហើយ។