Barcelona ប្រកាស​ពី​ការ​មក​ដល់​របស់ Eric Garcia ម្នាក់ទៀត​ពី Manchester City

2021/06/02 10:21:30 pm        92

​បាល់ទាត់៖ ​ក្លិប​អេ​ស្ប៉ា​ញ Barcelona បានប្រកាស​ពី​ការមកដល់​របស់​ខ្សែការពារ​កណ្តាល Eric Garcia ពី Manchester City ម្នាក់ទៀត បន្ទាប់ពី Sergio Aguero ដែល​ទើបត្រូវ​បានបង្ហាញ​កាលពី​ថ្ងៃអាទិត្យ​។

​កីឡាករ​វ័យ ២០ឆ្នាំ​រូបនេះ​មាន​ទំនាក់ទំនង​ផ្ទេរ​ ត្រលប់​មកកាន់​ក្លិប​ដើម​របស់ខ្លួន​ជិត​មួយឆ្នាំ​ហើយ តែ​ការផ្ទេរ​មិនបាន​សំរេច​កាលពីដើម​រដូវ​កាល​មុន ​ក៏ដូចជា​ពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើក​ម្តងទៀត​កាលពី​ខែមករា​។ ​​Barcelona កំពុង​ត្រូវការ​ជា​ចាំបាច់​ខ្សែការពារ​កណ្តាល ហើយ​ការមកដល់​របស់ Garcia នេះ​មិនមាន​តំលៃ​ផ្ទេរ​ឡើយ ​បន្ទាប់ពី​កិច្ចសន្យា​របស់គេ​អស់​សុពលភាព​នៅ Manchester City​។​ ​​រំលឹកថា Eric Garcia ធ្លាប់​ចំណាយពេល ៩ឆ្នាំ​លេង​អោយ​ក្រុមយុវជន Barcelona មុនពេល​ផ្ទេរ​មកកាន់ Manchester City នៅ​ឆ្នាំ២០១៧ តែ​ក្រោយមក​ក៏ត្រូវ​បាន​គេ​ចុះផ្សាយ​ថា Garcia ចង់​ត្រលប់​ទៅ​អេ​ស្ប៉ា​ញ​វិញ​។

​​Eric Garcia បង្ហាញខ្លួន​អោយ Manchester City បាន ៧ប្រកួត​រាប់​ពី​បាល់ទាត់​ចាប់ផ្តើម​ឡើងវិញ​កាលពី​ខែមិថុនា​ឆ្នាំមុន តែ​រដូវ​កាល​នេះ​លេង​បានតែ ២ប្រកួត​ប៉ុណ្ណោះ ខណៈ​តំណែង​របស់គេ​ស្ថិតនៅ​ពីក្រោម Ruben Dias និង​ Nathan Ake ក៏ដូចជា Aymeric Laporte​។​ ​​Eric Garcia បាន​ក្លាយជា​កីឡា​ករទី​ពីរ​ដែល​ផ្ទេរ​មកកាន់ Barcelona មុន​រដូវ​កាល​ថ្មី​ចាប់ផ្តើមបន្ទាប់​ពី Sergio Aguero ដែល​អ្នក​ទាំងពីរ​សុទ្ធ​អស់​សុពលភាព​កិច្ចសន្យា​នៅ Manchester City៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        115
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm