សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ចាត់តាំង ឯកឧត្តម មិត្ត ទីមាន នាយករងខុទ្ទកាល័យ រៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត កាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ហៅវត្តស្រះចក ក្នុងរាជធានីភ្នំពេញ

2023/10/06 12:35:40 am        88

ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានចាត់ ឯកឧត្តម មិត្ត ទីមាន នាយករងខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា រៀបចំពិធីសូត្រមន្តកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ហៅវត្តស្រះចក ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នេះ។

ពិធីនេះបានប្រារព្ធធ្វើឡើងតាមគន្លងព្រះពុទ្ធសាសនា ដោយ ឯកឧត្តម មិត្ត ទីមាន និងអ្នកចូលរួមជាច្រើន រួមមាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកាខុទ្ទកាល័យសម្តេចរដ្ឋសភាធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា ជំនួយការ ក្រុមលេខា ព្រមទាំងសាច់ញាតិជិតឆ្ងាយ និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនកុះករ បានអញ្ជើញថ្វាយនូវគ្រឿងសក្ការៈបូជា ទៀន ធូប ផ្កាភ្ញី ចំពោះ ព្រះរតនត្រ័យ និងបានសមាទានសីល ស្តាប់ព្រះសង្ឃសូត្រមន្ត ចម្រើនព្រះបរិត្ត និងការសម្ដែងព្រះធម៌ទេសនា។

ឯកឧត្តម មិត្ត ទីមាន និងក្រុមការងារបាននាំយកនូវទេយ្យវត្ថុប្រគេនដល់ព្រះសង្ឃរួមមាន សាដក ៥០ អង្ករ ៥០ការ៉ុងស្មើនឹង ២៥០០ គីឡូក្រាម មី ១០កេសធំ ទឹកសុទ្ធ ៥០កេស ទឹកក្រូច ៥០កេស តែ ២០គីឡូក្រាម ស្ករស ២០គីឡូក្រាម ទឹកដោះគោ ៥កេស ប៊ីចេង ៥០គីឡូ ទឹកត្រី ៥០យួរ ទឹកស៊ីអ៉ីវ ៥០យួរ ត្រីខកំប៉ុង ១០កេស និងប្រគេនបច្ច័យព្រះសង្ឃ ៨១អង្គ ក្នុងមួយអង្គៗ ទទួលបាននូវបច្ច័យ ២ម៉ឺនរៀល។

លុះដល់ព្រឹកស្អែក ត្រូវថ្ងៃសុក្រ ទី៦ ខែតុលា ដែលជាវេនកាន់បិណ្ឌទី៧ ឯកឧត្តម មិត្ត ទីមាន និងក្រុមការងារ នឹងអញ្ជើញនាំយកចង្ហាន់ ទេយ្យទាន និងគ្រឿងបរិក្ខារ រាប់បាត្រ វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន ជីដូន ជីតា ដែលបានធ្វើមរណកាលទៅហើយ។

ក្នុងឱកាសនោះដែរ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិការវត្តវិមានតេជះ បានជូនពរសព្ទសាធុការដល់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងក្រុមគ្រួសារញាតិមិត្ត ព្រមទាំងមន្រ្តីរាជការក្រោមឱវាទ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ 

សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពីសុខុមាលភាពរបស់ព្រះសង្ឃ និងតែងតែលើកទឹកចិត្ត ចូលរួមចំណែក លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន ហើយជាពិសេសតែងតែជួយសម្រាលការលំបាកដល់ព្រះសង្ឃដែលគង់នៅក្នុងវត្ត។

សូមជម្រាបថា នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌរៀងរាល់ឆ្នាំ សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី តែងតែអញ្ជើញប្រារព្ធពិធីកាន់បិណ្ឌវេនទី៧ នៅវត្តវិមានតេជះ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វការីជន វីរៈជនស្នេហាជាតិ ជីដូន ជីតា ដែលបានធ្វើមរណកាលទៅហើយនិងបានបួងសួងសូមឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តន៍តទៅ។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំប្រចាំឆ្នាំ មានរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ។ពិធីបុណ្យភ្ជុំបិណ្ឌនេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ញាតិសន្តាន ដែលបានចែកឋានរំលាយក្ខន្ធហើយ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm