ភ្នំពេញ ៖ ដើម្បីផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិជួរក្រោយ និងដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេ ខ ៥២ ដែលមានទីតាំងស្ថិតនៅឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅទីនោះ។
ក្នុងពិធីនោះ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បាននាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំ ណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ព្រមទាំងបានកោតសរសើរ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៥២ ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងអស់ ដែលបានពលិកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សាសុខសន្តិភាព ជូនប្រជាពលរដ្ឋ ការពារបូរណភាពទឹកដី រក្សាបាននូវព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
ឯកឧត្ដមរដ្ឋមន្ដ្រីបន្តថា កងយោធពលខេមរភូមិន្ទ គឺជាគ្រឹះយ៉ាងរឹងមាំសម្រាប់ការពារបូរណភាពទឹកដី អធិបតេយ្យភាព ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលបានកើតឡើងពីការបោះឆ្នោត និងការពារនូវរាល់សមិទ្ធផលរបស់រាជរដ្ឋាភិបាល។
ឆ្លើយតបទៅនឹងសំណូមពររបស់មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២ ឯកឧត្ដមរដ្ឋមន្រ្ដីបានយល់ព្រមជួយសាងសង់អគារស្នាក់នៅ បង្គន់អនាម័យ និងអាងស្តុកទឹក ជូនដល់កងពលផងដែរ។ ក្នុងពិធី នោះដែរ គណៈអធិបតីក៏បានផ្ដល់អំណោយជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន និងអង្គភាពកងពលតូចនៅទីនោះ មានថវិកាចំនួន ២៣ ៧០០ដុល្លារ, អង្ករ ព្រមទាំងគ្រឿងឧបភោគ និង បរិភោគជាច្រើន។
ក្រៅពីអញ្ជើញជួបសំណេះសំណាលជាមួយកងទ័ព ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានអញ្ជើញទៅជួបសំណេះសំ ណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនផងដែរ។ ក្នុងពិធីសំណេះសំ ណាលជាមួយមន្ត្រីក្រសួងនោះ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តលើកឡើងថា ដើម្បីចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួនគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដោយក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពចំនួន ៤ គឺ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍, កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងពង្រឹងស្ថាប័នក្នុងគោ លដៅបម្រើប្រជាជននៅជនបទជាដើម៕ ដោយ៖ គង់ ឌិន





