
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ បានសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ (ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ / ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣) ដែលជាឆ្នាំពិសេសគម្រប់ខួប៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រពកោះពេជ្រ ។
ព្រះរាជសុន្ទរកថា របស់ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីអបអរសាទរខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ ដូចខាងក្រោម៖


