លោក Putin៖ យន្តហោះរបស់អតីតប្រធានក្រុមទាហាន Wagner ត្រូវបានបំផ្ទុះដោយប្រើគ្រាប់បែកដៃ​នៅលើយន្តហោះ

2023/10/06 04:22:53 pm        376

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) បាននិយាយថា ការ​ធ្លាក់​យន្តហោះដែលបានសម្លាប់មេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin កាលពីខែសីហា គឺបណ្តាលមកពីការបំផ្ទុះគ្រាប់បែកដៃនៅខាងក្នុងយន្តហោះ មិន​មែន​ដោយ​ការវាយប្រហារដោយមីស៊ីលនោះទេ។

យន្តហោះឯកជនឈ្មោះ Embraer ដែលលោក Prigozhin បានជិះធ្វើដំណើរទៅកាន់ទីក្រុង St. Petersburg របស់ប្រទេសរុស្ស៊ី បានធ្លាក់នៅភាគខាងជើងនៃទីក្រុងមូស្គូ ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​១០នាក់ នៅលើយន្តហោះនោះកាលពីថ្ងៃទី ២៣ ខែសីហា រួមទាំង​ឥស្សរជន​ជាន់​ខ្ពស់​របស់​ក្រុមទាហាន Wagner ពីររូបផ្សេងទៀត អង្គរក្សបួននាក់របស់លោក Prigozhin និង​សមាជិក​បើក​យន្តហោះ៣នាក់។

លោក ពូទីន បានលើកឡើងថា យន្តហោះនេះត្រូវបានបំផ្ទុះចេញពីខាងក្នុង ដោយនិយាយថា ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានរាយការណ៍ប្រាប់លោកកាលពីប៉ុន្មានថ្ងៃមុន។

លោក ពូទីន មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីមធ្យោបាយដែលគ្រាប់បែកដៃមួយគ្រាប់ ឬ​គ្រាប់​បែកដៃច្រើនគ្រាប់ អាចត្រូវបានគេបំផ្ទុះនៅលើយន្តហោះនោះទេ ប៉ុន្តែបាននិយាយថា ក្រុម​អ្នក​ស៊ើបអង្កេតបានធ្វើខុស ដែលមិនបានធ្វើតេស្ដជាតិអាល់កុល និងសារធាតុញៀន លើ​សាកសព​អ្នកដែលបានស្លាប់ក្នុងឧបទ្ទវហេតុ ព្រោះលោកពូទីន គិតថា លោក Prigozhin បាន​ប្រើ​ប្រាស់គ្រឿងញៀនក្នុងអំឡុងពេលការផ្ទុះកើតឡើង ខណៈ​ដែល​គ្រឿងញៀន​កូកាអ៊ីន​មួយ​ចំនួន ត្រូវបានគេរកឃើញនៅការិយាល័យរបស់ក្រុមទាហានស៊ីឈ្នួល Wagner ក្នុងទីក្រុង St. Petersburg កាលពីមុន។

ការបះបោររបស់លោក Prigozhin បានបង្ក​បញ្ហា​ប្រឈម​ដ៏​ធំបំផុត​ចំពោះ​ការ​គ្រប់គ្រង​របស់​លោក​ពូទីន ចាប់តាំងពីអតីតចារកម្ម KGB រូបនេះ ឡើងកាន់អំណាចក្នុងឆ្នាំ១៩៩៩មក។ ក្រុម​អ្នក​ការ​ទូត​លោក​ខាងលិចបាននិយាយថា បញ្ហានេះបានបង្ហាញពីភាពតានតឹងលើប្រទេសរុស្ស៊ីនៃ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        87
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        76
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm