មនុស្សម្នាក់ស្លាប់ និងជាង៣០០នាក់របួស ខណៈព្យុះទីហ្វុងខយនូ បោកបក់កាត់កោះតៃវ៉ាន់ និង​គំរាម​កំហែងចិន

2023/10/06 04:34:04 pm        294

ព្យុះទីហ្វុងខយនូ (Koinu) បានបោកបក់កាត់ភាគខាងត្បូងកោះតៃវ៉ាន់កាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ដោយបានសម្លាប់មនុស្សម្នាក់ មនុស្សរបួសចំនួន៣០៤នាក់ និង​បណ្តាល​ឱ្យ​មាន​ការ​ខូចខាត​ជា​ច្រើនក្នុងតំបន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំង បានបង្ខំមនុស្ស​រាប់​លាន​នាក់​នៅ​ក្នុងទីក្រុងជាច្រើន ឱ្យខកខានការងារ និងការរៀនសូត្រ។

ជាមួយគ្នានោះដែរ ទីភ្នាក់ងារអង្កេតអាកាសធាតុជាតិរបស់ប្រទេសចិន កាលពីថ្ងៃពុធ បាន​រក្សា​ការ​ព្រមាន​អាសន្នកម្រិតពណ៌លឿងសម្រាប់ព្យុះទីហ្វុងខយនូ ដែលជាព្យុះទីហ្វុងទី១៤ សម្រាប់​ឆ្នាំ​នេះ ដោយបានគំរាមកំហែងប្រទេស និងត្រូវបានរំពឹងថាវាយប្រហារបណ្ដាតំបន់ភាគអាគ្នេយ៍ របស់​ប្រទេសចិនផងដែរ។

យោង​តាមទីភ្នាក់ងារហានិភ័យនៃព្យុះត្រូពិចបានឲ្យដឹងថា ព្យុះទីហ្វុងខយនូ ដែលមានន័យថា «កូនឆ្កែ» ជាភាសាជប៉ុន បានបោកបក់លើឧបទ្វីបហឹងឈុន (Hengchun) របស់កោះតៃវ៉ាន់ និងជាព្យុះទីហ្វុងប្រភេទទី៤ ដែលមានខ្យល់បក់រហូតដល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែ​ត្រូវ​បាន​គេព្យាករណ៍ថា នឹងចុះខ្សោយនៅពេលដែលព្យុះនេះឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់ ហើយ​ឆ្ពោះទៅកាន់ខេត្តក្វាងទុង របស់ប្រទេសចិន។

ភ្លៀងធ្លាក់ដ៏ខ្លាំងក្លាបំផុតបានធ្លាក់នៅតាមតំបន់ភ្នំ និងតំបន់មានប្រជាជនតិចតួចនៃស្រុកភីងទុង នៅ​ភាគខាងត្បូង និងតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុងតៃទុង និងស្រុកហ័រលៀន ប៉ុន្តែ​ព្យុះ​ទីហ្វុង​ក៏​បានប៉ះពាល់ដល់ទីក្រុងកំពង់ផែកៅសួង (Kaohsiung) ភាគខាងត្បូង របស់​កោះ​តៃវ៉ាន់​ផង​ដែរ​៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm