យោងតាមរបាយការណ៍ពីស្ថាប័នឃ្លាំមើលការប្រែប្រួលអាកាសធាតុអឺរ៉ុប ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ គឺជាខែកញ្ញា ក្តៅបំផុតមិនធ្លាប់មាន ដែលបានកត់ត្រា ។សេវាតាមដានការប្រែប្រួលអាកាសធាតុ កូភ័រនីគូស (Copernicus) បាននិយាយថា ខែកញ្ញាកន្លងទៅនេះ បានមើលឃើញសីតុណ្ហភាព ខ្យល់ជាមធ្យមលើផ្ទៃផែនដី ៦១,៥ អង្សាហ្វារិនហៃ ស្មើរនឹង១,៦៩អង្សា លើសពីមធ្យមភាគឆ្នាំ១៩៩១ដល់២០២០ សម្រាប់ខែកញ្ញា និង ៩២ហ្វារិនហៃ ខ្ពស់ជាងសីតុណ្ហភាពនៃខែកញ្ញា ក្តៅបំផុតកាលពីកន្លងទៅ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២០។

លោកស្រី សាម៉ាន់ថា ប៊ូគ្រេស (Samantha Burgess) នាយករងសេវាតាមដានបម្រែបម្រួល អាកាសធាតុ កូភ័រនីគូស (Copernicus) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហក់ឡើងសីតុណ្ហភាពខ្ពស់មិនធ្លាប់មាន សម្រាប់ពេលវេលានៃឆ្នាំដែលបានសង្កេតកាលពីខែកញ្ញា កន្លងទៅនេះ បន្ទាប់ពីកំណត់ត្រារដូវក្តៅ ដែលបានបំបែកកំណត់ត្រាដោយចំនួនដ៏ខ្ពស់បំផុត ។
របាយការណ៍បាននិយាយថាខែកញ្ញាគឺជា ខែក្តៅមិនធម្មតាបំផុត នៃឆ្នាំណាមួយនៅក្នុងសំណុំទិន្នន័យរបស់វា ចាប់តាំងពីឆ្នាំ១៩៤០មក។
ចំណែកលោក ខាឡូ បោនធឹមប៉ូ (Carlo Buontempo) នាយកសេវាតាមដានការប្រែប្រួលអាកាសធាតុ ខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា យើងបានឆ្លងកាត់ខែកញ្ញាដែលមិនគួរឱ្យជឿបំផុតមិនធ្លាប់មានពីសន្ទស្សន៍អាកាសធាតុ។ ការកើនឡើងកម្ដៅហួសពីការជឿជាក់ ។ ការប្រែប្រួលអាកាសធាតុ មិនមែនជាអ្វីដែលនឹងកើតឡើង ១០ ឆ្នាំពីពេលនេះទៅនោះទេ។ ការប្រែប្រួលអាកាសធាតុគឺនៅទីនេះ៕
