អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយជ្រំ​ ទទួល​អំណោយ​សប្បុរសធម៌​ពី​កាកបាទក្រហម​ខេត្ត​

2021/06/02 11:34:36 pm        282

​ស្វាយរៀង៖ ថ្ងៃនេះនៅ​ទីស្នាក់ការ​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយជ្រំ លោកជំទាវ ដួង វណ្ណា ប្រធាន​កិត្តិ​យ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង និង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌ ​ប្រគល់ជូន​ដល់​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក សម្រាប់​ត្រៀម​បម្រុង​ឆ្លើយតប​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​គ្រោះមហន្តរាយ​កើតឡើង​។​

​លោកជំទាវ ដួង វណ្ណា បាន​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​លោក ប្រធាន​គណៈកម្មាធិការ អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ស្វាយជ្រំ ក្រោយពី​ទទួល​បាន​អំណោយ​ទាំងអស់នេះ ត្រូវ​យកទៅ​ឆ្លើយតប​ជន​ងាយ​រងគ្រោះ និង​រងគ្រោះ​មហន្តរាយ​ផ្សេងៗ​ឲ្យ​ទាន់​ពេលវេលា ហើយ​ត្រូវ​យកចិត្តទុកដាក់​តាម​ដាន ស្ថានភាព​គ្រោះមហន្តរាយ និង​កត្តា​ជន​ងាយ​រងគ្រោះ​នៅក្នុង​សហគមន៍​របស់​ខ្លួន​ក្នុង​ការ​ឆ្លើយតប​ឲ្យ​បាន ទាន់​ពេលវេលា​ក្នុង​កម្រិត​តិចតួច បើ​ករណី​ច្រើន​លើស​ពី​លទ្ធភាព​ត្រូវ​រាយការណ៍ និង​ផ្តល់​ព័ត៌មាន​ឲ្យ​សាខា​ខេត្ត ជាបន្ទាន់ ដើម្បី​សាខា​ដោះស្រាយ​ឆ្លើយតប​ជូន​បាន​ទាន់​ពេលវេលា ជាពិសេស​ក្នុងករណី​មាន​ប្រជាពលរដ្ឋ ចំណាកស្រុក​ទើប​ត្រឡប់មកវិញ ត្រូវ​តាមដាន​ពី​សុខភាព​របស់​ពួកគាត់​ឲ្យ​បាន​ល្អិតល្អន់ និង​ណែនាំ​អោយ ការពារ​ខ្លួន​ជៀសវាង​ការឆ្លង​នឹង​ជំងឺ​កូ​វីដ-១៩ ជាពិសេស​ត្រូវអនុវត្ត​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុនសែន ៣ កុំ ៣ ការពារ​។

​​​លោកជំទាវ​ បាន​បន្ត​ថា​អំណោយ​ដែល​ផ្តល់ជូន​នាពេលនេះ អនុសាខា​ត្រូវ​យកទៅ​ចាត់ចែង​ប្រើប្រាស់​ក្នុង​សកម្មភាព​នានា ការបង្ការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ រួមទាំង​ការងារ​មនុស្សធម៌ ជួយ​ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្នុង​កាលៈទេសៈ​ណាក៏ដោយ មិនត្រូវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រស់នៅ​ដោយ​អត់​ស្បៀង ឬ​អាហារ​សម្រាប់​បរិភោគ​នោះឡើយ​៕ អត្ថ​ប​ទ៖ គង់ ហួន​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm