ចិនថ្កោលទោស បេសកកម្មផ្គត់ផ្កង់ជាថ្មីរបស់ហ្វីលីពីន ទៅកាន់កោះមានជម្លោះ

2023/10/06 06:14:53 pm        159

ប្រទេសចិន បានថ្កោលទោសបេសកកម្មមួយធ្វើឡើងដោយនាវារបស់ហ្វីលីពីនចំនួន៤គ្រឿង ដើម្បីផ្គត់ផ្គង់ជាថ្មី ដល់កងទ័ពហ្វីលីពីន នៅលើកោះសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយនិយាយថា នាវាទាំងនេះ បានចូលមកដែនទឹករបស់ខ្លួន នៅកោះ Spratly ដោយគ្មានការអនុញ្ញាត។

ប្រទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបញ្ជូនដោយជោគជ័យការផ្គត់ផ្គង់ទៅកាន់កងទ័ពរបស់ខ្លួន នៅលើប៉ុស្តិ៍ជួរមុខរបស់យោធាដែលក្លាយមកពីនាវាដឹកជញ្ចូនសម័យសង្គ្រាមលោកលើកទី២ នៅលើកោះនេះ ទោះបីជាមានការប៉ុនប៉ងដោយឆ្មាំឆ្នេររបស់ប្រទេសចិន ដើម្បីរារាំងក៏ដោយ។ ខណៈប្រទេសចិន ស្ថិតនៅក្នុងជម្លោះជាមួយប្រទេសជិតខាងខ្លួនជាច្រើនក៏ដោយជុំវិញការអះអាងសិទ្ធិដ៏ធំទូលំទូលាយនៅសមុទ្រចិនខាងត្បូង ទំនាក់ទំនងរបស់ប្រទេសនេះជាមួយប្រទេសហ្វីលីពីន ពេញទៅដោយបញ្ហាក្នុងពីពេលថ្មីៗនេះ ជាពិសេសចាប់តាំងពីលោក Ferdinand Marcos Jr ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីន កាលពីឆ្នាំមុន។

អ្នកនាំពាក្យឆ្មាំឆ្នេររបស់ចិន លោក Gan Yu បាននិយាយនៅលើការបង្ហោះតាមគេហទំព័ររបស់ខ្លួន ដោយប្រើប្រាស់ឈ្មោះរបស់ចិន សម្រាប់កោះSpratly ថា នាវាផ្គត់ផ្គង់របស់ប្រទេសហ្វីលីពីន និងនាវាឆ្មាំសមុទ្រ២គ្រឿង បានចូលមកក្នុងដែនទឹក នៅកោះ Nansha របស់ប្រទេសចិនដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។

កងទ័ពហ្វីលីពិនមួយចំនួនតូច រស់នៅលើនាវាដឹកជញ្ជូនកងទ័ពជើងទឹកចាស់ មានឈ្មោះថា BRP Sierra Madre ដែលហ្វីលីពីនចូលចតនៅលើថ្មប៉ប្រះទឹកកាលពីឆ្នាំ១៩៩១ ដើម្បីអនុវត្តការអះអាងសិទ្ធិដែនអធិបតេយ្យរបស់ខ្លួន។ ឆ្មាំសមុទ្រប្រទេសចិន បាននិយាយនៅលើការបង្ហោះរបស់ខ្លួនដែលបានចេញការព្រមានខ្លាំងៗ និងបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតការដឹកជញ្ជូនរបស់ហ្វីលីពីនដោយខុសច្បាប់នូវសម្ភារៈ ទៅកាន់នាវាដែលស្ថិតនៅលើឆ្នេរសមុទ្រ។

ទន្ទឹមនឹងនេះ ប្រទេសចិន បានប្រាប់ហ្វីលីពីន ឲ្យសណ្តោងនាវានេះចេញ ប៉ុន្តែទីក្រុងម៉ានីល បានច្រានចោលការទាមទារនេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm