សំបុត្រទស្សនាការប្រកួតជម្រុះ World Cup រវាងកម្ពុជា និងប៉ាគីស្ថាន នឹងដាក់លក់នៅស្ដាតអូឡាំពិកស្អែកនេះ

2023/10/06 06:40:12 pm        604

សំបុត្រចូលទស្សនាការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Preliminary Joint Qualification វគ្គជម្រុះជុំទី១ រវាងក្រុមជម្រើសជាតិកម្ពុជា នឹង​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន នឹងមានដាក់លក់ផ្ទាល់ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) នាថ្ងៃទី០៧ ខែ​តុលា​ស្អែកនេះ មុនការប្រកួតនាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍ក្រោយ ។

យោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សំបុត្រចូលទស្សនាការប្រកួតអន្ដរជាតិ បែងចែកជា ២​ប្រភេទ គឺតំបន់ A មានតម្លៃ ៣០,០០០រៀល និងតំបន់ B មានតម្លៃ ១៥,០០០រៀល ដែល​ទស្សនិក​ជន​អាចរកទិញផ្ទាល់បាននៅពហុកីឡដ្ឋានជាតិ ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច ចាប់​ពី​ថ្ងៃ​ទី០៧ ខែតុលាស្អែកតទៅ ។

ប៉ុន្ដែមុនដាក់លក់ផ្ទាល់នៅពហុកីឡដ្ឋានជាតិ សំបុត្រ​ចូល​ទស្សនា​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​បាល់​ទាត់​ពិភពលោក ជើងទី១ រវាងកម្ពុជា និងប៉ាគីស្ថាន នេះ គឺបានដាក់លក់តាម Online ជាង ២០ថ្ងៃ​មក​ហើយ ដោយ​អ្នក​ទិញ​សំបុត្រ​តាម​ Online ​អាច​ប្ដូរ​យក​ក្រដាស​សំបុត្របាន​នៅ​សួន ​Vattanac Capital Lifestyle Park ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែតុលា និង​ច្រក​ចូល​ពហុកីឡដ្ឋានជាតិ ប្ដូរនៅថ្ងៃទី១២ ខែតុលា ត្រូវនឹងថ្ងៃប្រកួតតែងម្ដង ។

គួរដឹងថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវធ្វើការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ ចំនួន ២ជើង ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន ដោយជើងទី១ ត្រូវ​ប្រកួត​នៅ​ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាម៉ោង ៧យប់ថ្ងៃទី១២ ខែតុលា មុនការ​ប្រកួត​កាត់​សេចក្ដី​ជើង​ទី២ រវាងក្រុមទាំងពីរ នៅទឹកដីប្រទេសប៉ាគីស្ថានវិញម្ដង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ​២០២៣ ខាងមុខ ៕ អត្ថបទ លី ឈុនឡា

 


អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        164
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm