គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ សាងសង់​សម្រេច​បាន​ជាង ៥១%

2021/06/02 04:53:01 pm        255

​ភ្នំពេញ៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ក្រុងព្រះសីហនុ គិត​មកដល់ពេលនេះ សាងសង់​សម្រេច​បាន​ជាង ៥១% រួចហើយ ដោយ​គម្រោង​នេះ នឹង​គ្រោង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ នៅត្រឹម​ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ​២០២៣​។​

​តាម​របាយការណ៍​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បង្ហាញ​ឱ្យដឹងថា ទោះបីជា​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ យ៉ាងណាក៏ដោយ​ដំណើរ​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ នៅតែ​បន្តដំណើរ​ការ​ដដែល ដោយ​មិនមាន​ការប៉ះពាល់​នោះឡើយ ក្នុងនោះ​ ក្រុមការងារ បុគ្គលិក កម្មករ​ទាំងអស់ បាន​ខិតខំ​ប្រឹងប្រែង​តស៊ូ​ជម្នះ​នូវ​គ្រប់​ស្ថានភាព​, ជាក់ស្ដែង​មកដល់ពេលនេះ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ដែល​មាន​ប្រវែង​សរុប​ជាង ១៩០គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ភូមិ១ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ សម្រេចបាន​ប្រមាណ ៥១,៣៥% ហើយ​តាម​កិច្ចសន្យា គ្រោង​នេះ​បញ្ចប់​នៅ​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ​។​

​​​ពាក់ព័ន្ធ​ផល​ប៉ះពាល់​វិញ​, ក្រសួង​សបញ្ជាក់​ថា ចំពោះ​ការដោះស្រាយ​ផលប៉ះពាល់​ក្នុងការ​សាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ក្រុងព្រះសីហនុ សម្រេចបាន ៩៩,៩% ស្មើ​ជាង ១៨៦ គីឡូម៉ែត្រ នេះ​បើ​គិត​ត្រឹម​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២១ ហើយ​ក្រសួង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ឱ្យបាន​រួចរាល់​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។​

​​​ចំណែក​ទាក់ទង​បច្ចេកទេស​សាងសង់​, ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បង្ហាញ​ថា ចំពោះ​ទទឹង​តួ​ផ្លូវ​សរុប​ នៃ​គម្រោង​ខាងលើ នឹងត្រូវ​សាងសង់​រហូត​ដល់ ២៤,៥​ម៉ែត្រ ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់​១០ សង់ទីម៉ែត្រ ទទឹង ២៣ ម៉ែត្រ ក្នុងនោះ ​រួមមាន​៖ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​សម្រាប់​រថ​យន្ដ ទទឹង ១៥ ម៉ែត្រ ចែកជា ៤ គន្លង (២ គន្លង​ទៅ ២ គន្លង​មក​) ដែល​គន្លង​នីមួយៗ​មាន​ទទឹង ៣,៧៥ ម៉ែត្រ អាចឱ្យ​យានយន្ត​គ្រប់​ប្រភេទ​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​កន្លែង​ខ្លះ​អាច​ដល់ ១២០ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។​

​​​សូម​បញ្ជាក់ថា​៖ គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ បាន​សាងសង់​ឆ្លងកាត់​រាជធានី​ភ្នំពេញ ៨,៣០ គីឡូម៉ែត្រ​, ខេត្តកណ្តាល ៩,១០ គីឡូម៉ែត្រ​, ខេត្តកំពង់ស្ពឺ ៨០,៨០​គីឡូម៉ែត្រ​, ខេត្តកោះកុង ១,៩២ គីឡូម៉ែត្រ​, និង​ខេត្ត​ព្រះសីហនុ ៨៩,៨៩​គីឡូម៉ែត្រ ដោយ​ចំណាយ​ថវិកា​សាងសង់​សរុប​ប្រមាណ ២.០០០ លាន​ដុល្លារ​អាមេរិក ជា​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd៕​អត្ថបទ​​​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm