អ្នកស្វែងរកការងារចំនួនជាង១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ

2023/10/06 07:04:06 pm        246

ភ្នំពេញ៖ រយៈពេល១សប្តាហ៍នេះ តាមរយៈ «វេទិកាការងារ» ក្នុងចំណោមអ្នកដាក់ពាក្យ និងសម្ភាសន៍ការងារចំនួនជាង ២០០ នាក់ ក្នុងនោះអ្នកស្វែងរកការងារធ្វើចំនួន ១៣១ នាក់ ទទួលបានលទ្ធផលល្អ ដោយអ្នកជាប់ស្ថាពរមានចំនួន ១២នាក់ និងចំនួន ១១៩ នាក់ផ្សេងទៀតសម្ភាសជាប់បឋម និងត្រូវសម្ភាសបន្តនៅពេលក្រោយទៀត។

លោក ឆោម សុខឿន ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅព្រឹកថ្ងៃទី៦ ខែតុលានេះ បានឱ្យដឹងថា វេទិកាការងារ គឺជាផ្នែកមួយនៃយន្តការរបស់រដ្ឋាភិបាល ​ក្នុងការផ្ដល់ឱកាសដល់សាធារណៈជនទូទៅជាពិសេស កម្មករនិយោជិត យុវជន ដែលចង់ស្វែងការងារធ្វើ។

លោកបន្តថា សិស្ស-និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើអាចយកប្រវត្តិរូបសង្ខេប និងរៀបចំខ្លួនឲ្យបានសមរម្យទៅតាមមុខតំណែងដែលចង់បាន ​ដើម្បីចូលរួមដាក់ពាក្យផ្ទាល់ និងសម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុននានា។

យុវជន ផាន ពុត មកពីខេត្តស្វាយរៀង និងកញ្ញា អេង សាវឿន បច្ចុប្បន្នរស់នៅតំបន់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបង្ហាញ អារម្មណ៍រំភើប និងរីករាយ ដែលបានចូលរួមក្នុងវេទិកាការងារ។ ពួកគេចាត់ទុកវេទិកានេះ គឺជាឱកាសដ៏ល្អ ក្នុងការស្វែងរកការងារដោយស្រួល ជាពិសេសបានស្គាល់ និងយល់ដឹងច្រើនអំពីតម្រូវការទីផ្សារការងារ។

សូមជម្រាបថា ក្រៅពីវេទិការងារ និងសម្ភាសការងារ កម្មករនិយោជិត ​យុវជន សិស្ស-និស្សិត និង​អ្នកស្វែងរកការងារ ដែលមិនបានចូលរួមក្នុងវេទិកាការងារ ក៏អាចមកចុះឈ្មោះស្វែង​រកការងារ​ជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីអាចចូលរួមក្នុងព្រឹត្តិការណ៍ការងារ និង​វគ្គបណ្តុះបណ្តាលផ្សេងៗជាច្រើនដោយឥតគិតកម្រៃ ដែលរៀបចំជាបន្តបន្ទាប់ទៀត​ដោយ​ទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមមាន៖ វេទិកាការងារ, កិច្ចសម្ភាសការងារ, វគ្គបណ្តុះបណ្តាលអំពីការត្រៀមលក្ខណៈសម្បត្តិចូលទីផ្សារការងារ និងជំនាញទន់ ដើម្បីអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស៕អត្ថបទ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm