ក្រុមពេទ្យបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូន មិនគិតថ្លៃលើកុមារី នៅទូទាំងខេត្តកណ្តាល

2023/10/06 07:18:13 pm        396

កណ្ដាល៖ នៅថ្ងៃទី៦ ខែតុលានេះ មន្ត្រីពេទ្យនៅតាមមណ្ឌលសុខភាពទាំងអស់នៅទូទាំងខេត្តកណ្តាល បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនជូនកុមារីមានអាយុ ៩ ឆ្នាំ១១ ខែ ដែលការចាក់នោះ គឺបានធ្វើឡើងនៅតាមបណ្តាសាលារៀនរដ្ឋ ឯកជន និងនៅតាមមណ្ឌលសុខភាពនានាទូទាំងខេត្ត។

សម្រាប់គ្រួសារពលរដ្ឋ ដែលមានការយល់ដឹងអំពី ជំងឺមហារីកកាចសាហាវមួយសាហាវ គឺមាន​ទឹកចិត្តសប្បាយរីករាយជាខ្លាំង ដែលបាននាំកូនស្រីទៅចាក់វ៉ាក់សាំងការពារមហារីកមាត់​ស្បូន ដោយមិនគិតថ្លៃ តាមណែនាំរបស់សាលារៀន និងក្រុមពេទ្យ ​ ហើយបណ្តាអាណាព្យាបាល និងសិស្សនុសិស្ស ​ក៏បានថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលបានផ្តល់វ៉ាក់សាំង​ដែលមានតម្លៃលក់ថ្លៃខ្ពស់នៅលើទីផ្សារ ​យកចាក់ជូនកូនស្រីៗ ដោយមិនមានការយកកម្រៃ​អ្វីទាំងអស់នោះ។

លោកស្រី ហេង វណ្ណាវី ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការស្រុកប្រតិបត្តិតាខ្មៅ ថ្លែងថា សម្រាប់ការបើក​យុទ្ធនាការចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដំណាក់កាលទី១នេះ ក្រុមពេទ្យនឹងចុះចាក់​ឲ្យអស់​លើក្មេងស្រីមានអាយុ ៩ ឆ្នាំ១១ ខែ ​ខណៈប្រសិទ្ធភាពវ៉ាក់សាំងនេះ ​គឺអាចការពារមនុស្សស្រី មិនឲ្យកើតជំងឺមហារីកមាត់ស្បូនពេញមួយជីវិតរបស់គេ។

តាមការគ្រោងទុករបស់ក្រសួងសុខាភិបាល​ យុទ្ធនាការដំណាក់កាលទី២ នឹងបន្តចុះចាក់វ៉ាក់សាំង​ការពារមហារីកមាត់ស្បូននៅក្នុងឆ្នាំ២០២៤ នៅលើក្មេងស្រីអាយុពី១០ឆ្នាំដល់១៤ឆ្នាំ និងបន្តចាក់នៅឆ្នាំបន្តបន្ទាប់ទៀត។

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ​នៅថ្ងៃម្សិលមិញនេះដែរថា បច្ចុប្បន្ន កម្ពុជា​ជាប្រទេស​មួយក្នុង​ចំណោមប្រទេសចំនួន ១៣៦ ​ផ្សេងទៀត​ដែលបានដាក់បញ្ចូលថ្នាំ​បង្ការជំងឺ មហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិ និងមានការរៀបចំផែនការកម្មវិធីច្បាស់លាស់​សម្រាប់​ការផ្តល់ថ្នាំបង្ការការពារជំងឺមហារីកមាត់ស្បូន ​ដោយមិនគិតថ្លៃ​ ជូនក្មេងស្រី ដើម្បីការពារ​ជំងឺមហារីកដ៏កាចសាហាវមួយនេះ ​ពេញមួយជីវិតមួយរបស់គេ៕អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        164
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        142
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm