សមត្ថកិច្ចបង្រ្កាបទីតាំងផលិតអាល់កុលក្លែងក្លាយចំនួនបីកន្លែងនៅភ្នំពេញ រឹបអូសអាល់កុលបានជាង ៧០តោន

2021/06/02 05:33:18 pm        148

ភ្នំពេញ ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ(គ.ប.ផ.ក) នៃក្រសួងមហាផ្ទៃ បានសហការជាមួយស្ថាប័នជំនាញពាក់ព័ន្ធ ដោយមានការសម្របសម្រួល​នីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី០១ ខែមិថុនានេះ បាន​បើកប្រតិបត្តិការបង្ក្រាបទីតាំងឃ្លាំងចំនួន៣ ដែលស្តុកទុក និងចែកចាយអាល់កុលក្លែង​ក្លាយ ដោយក្នុងប្រតិបត្តិការនោះ រឹបអូសអាល់កុលក្លែងក្លាយជាង ៧ម៉ឺនលីត្ រស្មើនិង​ជា​ង ​៧០តោន ខណៈម្ចាស់ទីតាំងផលិត បានកំពុងរត់គេចខ្លួនហើយអាជ្ញាធរកំពុងស្រាវជ្រាវ ចាប់យកមកផ្តន្ទាទោស។

ថ្លែងប្រាប់អ្នកយកព័ត៌មាន នារសៀលថ្ងៃទី០២ ខែមិថុនានេះ នាយឧត្តមសេនីយ៍ ​មៀច ​សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានឲ្យដឹងថា ឃ្លាំងស្តុកទុក និងចែកចាយអាល់កុលក្លែងក្លាយ​ទាំងនោះ គឺស្ថិតនៅភូមិព្រែក ទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបច្ចុប្បន្នឃ្លាំងទាំងនោះ ត្រូវបានបិទជាបណ្តោះអាសន្ន និងម្ចាស់ទីតាំងនិង​ អ្នកពាក់ព័ន្ធផ្សេងទៀតត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណរួចអស់ហើយ និងកំពុងតាមចាប់ផងដែរ។

បើតាមឯកឧត្តមនាយឧត្តមសេនីយ៍ មៀច សុផាន់ណា បានបញ្ជាក់ឲ្យដឹងផងដែរថា ឃ្លាំងស្តុកទុក និងចែកចាយនូវអាល់កុលទាំងនេះ គឺជាឃ្លាំងធំបំផុត សម្រាប់ចែកចាយ​នៅទូទាំងប្រទេស ហើយទីតាំងគឺមានទំហំដ៏ធំ និងច្រើនសន្ធឹកសន្ធាប់ ដែលពុំធ្លាប់មាន​កន្លងមក ខណៈអាល់កុលទាំងនេះ គឺជាអាល់កុលក្លែងក្លាយគ្មានគុណប្រយោជន៍ខាង​ផ្លូវវេជ្ជសាស្ត្រ សម្រាប់សម្លាប់មេរោគផ្សេងៗ ជាពិសេសមេរោគកូវីដ-១៩ អ្វីទាំងអស់ ហើយនិងពុំមានច្បាប់អនុញ្ញាតពីក្រសួង-ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផងដែរ​។

​ឯកឧត្តម មានការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីប្រើប្រាស់អាល់កុល​ឲ្យ​បានត្រឹមត្រូវ និងត្រូវមានការសហការជាមួយអាជ្ញាធរពេលដែលដឹងថា មានឈ្មួញទុច្ចរិត​​លួចផលិតនូវអាល់កុលក្លែងក្លាយ ឬបផលិតផលក្លែងក្លាយទាំងនោះ ខណៈបច្ចុប្បន្ន​នេះ មានជនខិលខូចមួយចំនួនកំពុងបាននាំចូល ស្ដុកទុក និងចែកចាយអាល់កុលក្លែង​ក្លាយ នៅលើទីផ្សារកម្ពុជា ស្របពេលដែលប្រទេសកម្ពុជា កំពុងជួបវិបត្តិកូវីដ-១៩ ដែល​អ្នកប្រើប្រាស់កំពុងមានតម្រូវការប្រើប្រាស់ច្រើន ជាហានិភ័យងាយរងផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋផងដែរ។ គណៈកម្មាធិការនឹងបន្តតាមដាន ស្រាវជ្រាវ លើកិច្ច​ការងារនេះបន្ថែមទៀត ដើម្បីនាំជនល្មើសឲ្យទទួលខុសត្រូវតាមផ្លូវច្បាប់៕ អត្ថបទ ៖ ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        209
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        115
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm