អ៊ុយក្រែនប្រឈមនឹងរដូវរងារទី ២ គ្មានថាមពលប្រើប្រាស់ ដោយសារការវាយប្រហារដោយយានដ្រូន និងមីស៊ីលរុស្ស៊ី

2023/10/06 10:36:44 pm        101

អ៊ុយក្រែន ៖  អ៊ុយក្រែនប្រឈមនឹងរដូវរងារទី ២ជាមួយនឹងការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ស្របពេលការវាយប្រហារដោយមីស៊ីល និងយានដ្រូនឥតឈប់ឈររបស់រុស្ស៊ី បានធ្វើឲ្យផ្នែកខ្លះនៃប្រព័ន្ធថាមពលអ៊ុយក្រែនងាយរងគ្រោះជាងកាលពីរយៈពេល ១ឆ្នាំមុន ។ 

 ក្រុមវិស្វកររាប់ពាន់នាក់ បានប្រឹងប្រែងអស់កម្លាំងកាយចិត្តកាលពីរដូវក្តៅ ដើម្បីជួសជុលប្រព័ន្ធអគ្គិសនីដែលរងការខូចខាត ហើយប្រព័ន្ធការពារដែនអាកាសល្អប្រសើរជាងមុន អាចជួយកាត់បន្ថយផលប៉ះពាល់ដោយសារសង្រ្គាម ស្របពេលដែលសីតុណ្ហភាព ចាប់ផ្តើមធ្លាក់ចុះ ។ 

 ប៉ុន្តែគ្មានប្រាក់ ឬពេលវេលាគ្រប់គ្រាន់នោះទេដើម្បីបញ្ចប់ការត្រៀមខ្លួនសម្រាប់រដូវរងារ ដែលនេះមានន័យថា ពេលយប់រយៈពេលយូរជាងមុននឹងគ្មានភ្លើង កម្តៅ និងទឹកសម្រាប់ពលរដ្ឋអ៊ុយក្រែនរាប់លាននាក់ ហើយវាកាន់តែរងគ្រោះខ្លាំងបំផុតសម្រាប់វិស័យធុរកិច្ច និងសេដ្ឋកិច្ចពួកគេ ។ 

 អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថាបានបំផ្លាញបំផ្លាញដោយចេតនាលើប្រព័ន្ធថាមពល ដើម្បីធ្វើឲ្យពួកគេរងគ្រោះក្នុងកម្រិតអតិបរមាលើមនុស្សធម្មតា គឺជាការចោទប្រកាន់មួយដែលទីក្រុងម៉ូស្គូ បានធ្វើការច្រានចោលទាំងស្រុង ។  

រុស្ស៊ីនិយាយថា ពួកគេគ្មានគោលដៅលើជនស៊ីវិលនោះទេ ពួកគេវាយប្រហារតែលើទីតាំងយោធាប៉ុណ្ណោះ ។ 

 ការខូចខាតពិតជាធំធេងខ្លាំងណាស់ ។ អ៊ុយក្រែនពុំបានចែករំលែកទិន្នន័យលម្អិតនោះទេលើផលប៉ះពាល់ដោយសារការវាយប្រហាររបស់រុស្ស៊ីមកលើប្រព័ន្ធថាមពល ពីព្រោះថាវាគឺជាព័ត៌មានរសើប អំឡុងសម័យសង្រ្គាម ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        79
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        68
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm