ខណៈការបោះឆ្នោតជិតចូលមកដល់ ការរើសអើងជាតិសាសន៍ដ៏គួរឲ្យខ្លាច រារាំងយុទ្ធនាការធ្វើប្រជាមតិផ្ដល់សំឡេងរបស់អូស្ត្រាលី

2023/10/06 10:41:09 pm        83

អូស្ត្រាលី ៖ ដោយនៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះដល់ការបោះឆ្នោតប្រជាមតិជាប្រវត្តិសាស្ត្រស្តីពីសិទ្ធិជនជាតិដើមភាគតិច ក្នុងប្រទេសអូស្ត្រាលីនោះ ការរើសអើងជាតិសាសន៍ ដែលបានធ្វើឲ្យយុទ្ធនាការនេះកាន់តែអាប់អួអស់ជាច្រើនសប្តាហ៍ បានកើនឡើងកាន់តែខ្លាំង ចំពេលដែលមានការធ្លាក់ចុះនូវការគាំទ្រជាសាធារណៈ ចំពោះការផ្ដល់ «សំឡេងទៅកាន់សភា» ដែលត្រូវបានស្នើឡើង។

កាលពីថ្ងៃព្រហស្បត្តិ៍ (ទី៥ ខែតុលា) វីដេអូមួយត្រូវបានចេញផ្សាយនៅលើបណ្ដាញសង្គម ដែលបង្ហាញឲ្យឃើញពីបុរសពាក់អាវមានមួកគ្របក្បាលម្នាក់ បាននិយាយសម្ដីរើសអើងពួជសាសន៍ជាបន្តបន្ទាប់ប្រឆាំងនឹងជនជាតិដើមភាគតិច ហើយបន្ទាប់មកបានដុតទង់ជាតិជនជាតិដើមភាគតិច និងធ្វើការគោរពបែបណាស៊ី។

បុរសដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ក៏បាននិយាយផងដែរដល់សមាជិកព្រឹទ្ធសភាសហព័ន្ធឯករាជ្យជនជាតិដើមភាគតិច លោកស្រី Lidia Thorpe ដែលត្រូវបានរើសអើងជាតិសាសន៍យ៉ាងច្រើន តាមប្រព័ន្ធអ៊ីនធឺណិត និងជួនកាលមានការគំរាមកំហែងដល់ជីវិតទៀតផង ចាប់តាំងពីលោកស្រីបានចូលប្រឡូកក្នុងឆាកនយោបាយក្នុងឆ្នាំ២០២០។ ការគំរាមកំហែងមានសភាពកាន់តែអាក្រក់ឡើងៗ មុននឹងឈានទៅដល់ការបោះឆ្នោតប្រជាមតិ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា។

ដោយមានការតូចចិត្ត និងខឹងសម្បា អំឡុងសន្និសីទសារព័ត៌មាន ដើម្បីជាការឆ្លើយតបនឹងវីដេអូ លោកស្រី Thorpe បានប្រាប់ថា៖ «មានមនុស្សចង់សម្លាប់ខ្ញុំ នៅទីនោះ។ ពួកគេមិនចង់ឲ្យគ្រប់គ្នាឮសំឡេងរបស់ខ្ញុំទេ»។ ជាមួយគ្នានេះ លោកស្រីបានរអ៊ូរទាំដាក់នាយករដ្ឋមន្ត្រី លោក Anthony Albanese ដោយចោទប្រកាន់នគរបាលថា មិនបានការពារលោកស្រី និងបានតវ៉ាប្រឆាំងនឹងអ្នកដែលផ្ញើវីដេអូនោះ។

យ៉ាងណាក្ដី កង្វះនូវការគាំទ្រ ក្នុងការផ្ដល់សំឡេងទៅកាន់សភានេះ គឺជាការបង្ហាញឲ្យឃើញនូវភាពផ្ទុយស្រឡះទៅនឹងការបោះឆ្នោតប្រជាមតិឆ្នាំ១៩៦៧ ដែលទទួលបានជោគជ័យយ៉ាងលើសលប់ ស្ដីពីសិទ្ធិជនជាតិដើមភាគតិច៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        4
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm