ការសាងសង់វិមានរដ្ឋធម្មនុញ្ញ ដើម្បីរំលឹកដល់គុណបំណាច់បុព្វបុរសដែលបង្កើតរដ្ឋធម្មនុញ្ញ

2023/10/06 11:35:48 pm        25

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បញ្ជាក់ថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញ ដើម្បីរំលឹកដល់គុណបំណាច់បុព្វបុរសដែលបង្កើតរដ្ឋធម្មនុញ្ញ។

ស្របពេលក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី៦ ខែតុលានេះ បានរៀបចំព្រះរាជពិធីអបអរសាទរខួប៣០ឆ្នាំនៃថ្ងៃបង្កើតរដ្ឋធម្មនុញ្ញ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា សម្តេចព្រះបាទ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានប្រាប់ BTV ថា ការសាងសង់វិមានរដ្ឋធម្មនុញ្ញឡើង គឺមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងគោលបំណង​ឆ្លុះបញ្ចាំង​ដល់គុណតម្លៃ២ ទី១គុណតម្លៃប្រពៃណី និងទី២ គុណតម្លៃទំនើបដែលមានក្នុងរដ្ឋធម្មនុញ្ញ។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា ​ការសាងសង់វិមានរដ្ឋធម្មនុញ្ញ ដើម្បីរំលឹកដល់គុណបំណាច់​បុព្វបុរស​ដែលមាន​តួអង្គសំខាន់​ ជាពិសេសម្តេចព្រះបរមរតនកោដ្ឋ ​នរោត្តម សីហនុ និង​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុន សែន ក្នុងការចចារឲ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស រហូតឈានដល់បង្កើតរដ្ឋធម្មនុញ្ញ។

ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានឲ្យដឹងថា ​សំណង់វិមាននេះនឹងមានវិមានឯករាជ្យ អមសងខាង​ដោយវិមានរដ្ឋធម្មនុញ្ញ ​និងព្រះបរមរតនកោដ្ឋ ​ហើយឆ្លុះបញ្ចាំងពីគោលការណ៍ឯករាជ្យ អព្យាក្រឹត​ដោយអាស្រ័យ​ទៅលើច្បាប់រដ្ឋធម្មនុញ្ញ ខណៈការសាងសង់សម្រេច​បានប្រមាណ ៥០ភាគរយ និងគ្រោងបញ្ចប់សាងសង់ពាក់កណ្តាលឆ្នាំ២០២៤។

សូមជម្រាបថា វិមានរដ្ឋធម្មនុញ្ញ នឹងក្លាយជានិមិត្តដល់យុវជនជំនាន់ក្រោយសិក្សារៀនសូត្រ​ស្វែងយល់​កាន់​តែច្បាស់​អំពីគុណតម្លៃរដ្ឋធម្មនុញ្ញ។ ​លើសពីនេះ វិមាននេះត្រូវបាន​ស្ថាបត្យកររៀបចំ​ពាក់ព័ន្ធ​នឹងការរចនា​នៅលើសន្លឹកទ្វារទាំង៤ ដែលឆ្លុះបញ្ចាំង​ទៅលើទស្សនៈគុណតម្លៃនៃរដ្ឋ​ធម្មនុញ្ញ​និយមទំនើប ​ដូចជា គុណតម្លៃនីតិរដ្ឋ, គុណតម្លៃប្រជាធិបតេយ្យ, គុណតម្លៃនៃការបែងចែក​អំណាចដាច់ពីគ្នានៃអំណាចទាំង៣ ​និងគុណតម្លៃនៃសិទ្ធិមនុស្ស៕អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        3
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        88
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm