ភ្នំពេញ​បន្ត​កំណត់​ជា​តំបន់​លឿង និង​លឿងទុំ​រយៈពេល​មួយ​សប្ដាហ៍​ទៀត​

2021/06/02 05:33:41 pm        344

​ភ្នំពេញ៖ រាជធានី​ភ្នំពេញ​ នៅតែ​រក្សា​ជា​តំបន់​លឿង​ដដែល​ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ទៀត លើកលែងតែ​ភូមិ​ចំនួន២ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ពោធិ​សែន​ជ័យ ដែល​បិទ​ខ្ទប់​រក្សា​ជា​តំបន់​លឿងទុំ​។​

​វិធានការ​រដ្ឋបាល​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ ២០​កុម្ភៈ នឹង​បន្ត​រយៈពេល​មួយ​សប្តាហ៍​ទៀត ពោល គឺ​ចាប់ពី​ថ្ងៃ​ទី​០២ ​​នេះ ដល់​ថ្ងៃ​ទី​០៩ ខែ​មិថុនា ឆ្នាំ​២០២១ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​រក្សា​តំបន់​លឿង លើកលែងតែ​ភូមិ​ចំនួន ២ នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ និង​ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវ​នៅ​រក្សា​ជា​តំបន់​លឿងទុំ​ដដែល ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។​

​នេះ​បើ​តាម​ការលើកឡើង ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការបញ្ជូន​រូបភាព និង​សំឡេង​​ផ្ទាល់ របស់​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាមួយ​អភិបាលខណ្ឌ​ទាំង​១៤ នៅ​សាលា​រាជធានី​ភ្នំពេញ នា​សៀ​ល​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២១ ដែល​ដឹកនាំ​ដោយ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក លោកស្រី ជា​អភិបាលខណ្ឌ​ទាំង​១៤ បាន​រាយការណ៍​ពី​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គ្រប់​ខណ្ឌ និង​បាន​ស្នើសុំ​ទៅកាន់​គណៈ​អភិបាល​រាជធានី​ឱ្យ​មូលដ្ឋាន​ខណ្ឌ​របស់​ខ្លួន​នីមួយ​នៅតែ​រក្សា​ជា​តំបន់​លឿង​ដដែល លើកលែងតែ​២​ភូមិ​ប៉ុណ្ណោះ ដែល​សុំ​រក្សា​នៅ​ជា​តំបន់​លឿងទុំ នោះ​គឺ​នៅ​សហគមន៍​AB ស្ថិតក្នុង​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឬ​ស្សី​កែវ និង​ភូមិ​ព្រៃទា សង្កាត់ ចោម ចៅ ៣ ខណ្ឌ ពោធិ៍ សែន ជ័យ ដោយសារតែ​ភូមិ​ទាំង​២​នេះ​កំពុង​ប្រឈម​នូវ​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​នៅឡើយ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ទាំងអស់ ពង្រឹង​ការងារ​ឱ្យបាន​ម៉ត់ចត់​បំផុត​លើ​ការបង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​-១៩។

ចំពោះ​តំបន់​លឿងទុំ ២​ភូមិ​ខាងលើ​ត្រូវតែ​ម៉ឺងម៉ាត់ ដើម្បី​កាត់ផ្តាច់​ជំងឺ​កូ​វីដ​-១៩ ទៅ​តំបន់​ផ្សេងទៀត រីឯ​តំបន់​លឿង ដែល​បើក​ឱ្យ​ដំណើរការ​ជា​ប្រក្រតី​ភាព​ឡើងវិញ​នោះ ក៏​ត្រូវតែ​ម៉ឺងម៉ាត់​ដែរ ដោយ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ អភិបាល​រាជធានី​ភ្នំពេញ​បាន​ទទួល​ព័ត៌មាន​ថា មាន​ទីតាំង​ខ្លះ​មាន​លួច​បើក​ខារ៉ាអូខេ ហាង​ម៉ា​ស្យា និង​លួច​បើក​ល្បែងស៊ីសង​ជា​បណ្ដើរៗ​ហើយ ពិសេស​ខណ្ឌ​នៅ​ជាយក្រុង ដូច្នេះ​អភិបាលខណ្ឌ ត្រូវ​ចុះបង្ក្រាប​ឱ្យខាងតែបាន ព្រោះ​មាន​ហានិភ័យ​ខ្ពស់​ណាស់​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​-១៩ ហើយ​ម្ចាស់​ទីតាំង​នឹង​ប្រឈមមុខ​បញ្ជូនទៅ​តុលាការ​អនុវត្ត​ទោស​ទៅតាម​ច្បាប់ បើ​ការ​លួចលាក់​បើក​ទីតាំង​ទាំងនោះ បាន​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ។​

​ឯកឧត្ដម ឃួ​ង ស្រេង បន្ថែម​ថា ក្នុង​រយៈពេល​ជាង​៣​ខែ​នេះ យើង​ហត់នឿយ​ណាស់​ហើយ​ក្នុង​កិច្ចការងារ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វី​-១៩ ប៉ុន្តែ​ យើង​ត្រូវតែ​រួមគ្នា​បន្តទៀត​កុំឱ្យ​ស្ថានភាព​អាក្រក់​នោះ វិល​មកជា​ថ្មី​ឡើងវិញ​ឱ្យសោះ​៕​ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm