រាជរដ្ឋាភិបាលធ្វើពិធីឧទ្ទិសកុសល្យផលបុណ្យដល់ព្រលឹងអ្នកស្លាប់ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី៨

2023/10/07 05:23:36 pm        66

ភ្នំពេញ ៖ ​ រាជរដ្ឋាភិបាលក្នុងរដូវកាលកាន់បិណ្ឌមុនពិធីបុណ្យភ្ជុំបិណ្ឌមកដល់ នេះបាននិមន្តព្រះសង្ឃ៤៤អង្គដើម្បីសូត្រមន្ត រាប់បាត្រ បង្សុកូលឧទ្ទិសកុសល្យផលបុណ្យ ដល់ព្រលឹងជនរងគ្រោះបាត់បង់ជីវិតដោយភាពអយុត្តិធម៌ជាង ១ម៉ឺន៨ពាន់នាក់ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ទួលស្លែង ក្នុងវេនកាន់បិណ្ឌទី៨ នាព្រឹកថ្ងៃទី៧តុលា ឆ្នាំ២០២៣។

ពិធីនេះឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់អញ្ជើញជាតំណាងដ៍ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌វិចិត្រសិល្បៈ  រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង មន្ត្រីរាជការ ប្រជាពលរដ្ឋសាច់ញាតិជនរងគ្រោះដែលបាត់បង់ជីវិតនៅគុកទួលស្លែង បានមកចូលរួមយ៉ាងច្រើនកុះករផងដែរ។

  លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ការធ្វើពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅសារមន្ទីរទួលស្លែងនាពេលនេះ ដើម្បីរំឭកដល់វិញ្ញាណក្ខន្ត អ្នកដែលបានបាត់បង់ជីវិតនៅសារមន្ទីរទួលស្លែងហៅ (ស២១) នេះក្នុងរបបប្រល័យពូជសាសន៍ និងក៍ជាការឧទ្ទិសកុសលជូនដល់ញាតិការទាំង៧សណ្តាន ដែលបានបាត់បង់ជីវិតផងដែរ ។

សូមជម្រាបជូនថា ពិធីនេះតែងបានធ្វើជារៀងរាល់ឆ្នាំដោយមានការនិមន្តព្រះសង្ឃបង្សុកូល រាប់បាត្រ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជ សាសន៍ប៉ុលពត នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងនៅ ពេលកាន់បិណ្ឌភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសផល្លាមហាកុសល ដែលកើតឡើងពីការប្រគេនចង្ហាន់បិណ្ឌបាត្រដល់ព្រះ សង្ឃ ទៅដល់ដល់ប្រជាជនខ្មែរទាំងអស់ ដែលអ្នកខ្លះស្លាប់ទៅដោយពុំមានក្រុមគ្រួសារនិងអ្នកខ្លះ ក៏បានបាត់ បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិតទាំងវេទនា ដោយការធ្វើទារុណ កម្មយ៉ាងព្រៃផ្សៃនៅក្នុងគុកទួលស្លែងកាលពីអំឡុងឆ្នាំ១៩៧៥ ដល់ ១៩៧៩ នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មទួលស្លែងនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់ បង់ជីវិតរាប់លាននាក់នៅទូទាំងប្រទេសផងដែរ៕ អត្ថបទ ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        232
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        121
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm