តុលាការកំពូលមីយ៉ាន់ម៉ា បដិសេធមិនស្តាប់បន្ដឹងឧទ្ធរណ៍ពិសេសរបស់លោកស្រី ស៊ូជី សំណុំរឿងបំពានអំណាច និងករណីសូកប៉ាន់

2023/10/07 05:54:22 pm        83

មីយ៉ាន់ម៉ា ៖ មន្ត្រីច្បាប់ម្នាក់និយាយថា តុលាការកំពូលយោធាសហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ បានបដិសេធមិនស្តាប់បន្ដឹងឧទ្ធរណ៍ពិសេសពីមេដឹកនាំប្រទេស ដែលត្រូវបានបណ្តេញចេញពីតំណែង គឺ លោកស្រី Aung San Suu Kyi ប្រឆាំងនឹងការកាត់ទោសលោកស្រីក្នុងសំណុំរឿងពុករលួយចំនួន៦ករណី ដែលលោកស្រីត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទរំលោភសិទ្ធិអំណាច និងទទួលសំណូក។ 

អ្នកស្រី ស៊ូជី វ័យ ៧៨ ឆ្នាំ ដែលត្រូវបានចាប់ខ្លួននៅពេលដែលកងទ័ពបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីកាលពីខែកុម្ភៈ ឆ្នាំ ២០២១ កំពុងជាប់ពន្ធនាគារសរុបចំនួន២៧ ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទឧក្រិដ្ឋជាច្រើនដែលភាគច្រើនត្រូវបានធ្វើឡើងដោយយោធា។

ក្រុមអ្នកគាំទ្រ និងអ្នកវិភាគឯករាជ្យនិយាយថា ការចោទប្រកាន់ទាំងអស់ ត្រូវបានជំទាស់ដោយលោកស្រី ស៊ូជី និងមេធាវីរបស់លោកស្រី គឺជាការក្លែងបន្លំ និងជាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី និងធ្វើឱ្យមានភាពស្របច្បាប់ចំពោះការដណ្តើមអំណាចរបស់យោធា តែប៉ុណ្ណោះ។

ដំបូងឡើយ លោកស្រីបានទទួលការកាត់ទោសជាប់ពន្ធនាគារសរុបចំនួន ៣៣ ឆ្នាំ ប៉ុន្តែ លោកឧត្តមសេនី មីន អ៊ុង ឡាំង (Min Aung Hlaing) ប្រមុខរដ្ឋាភិបាលយោធា បានផ្តល់ការលើកលែងទោសក្នុងសំណុំរឿងចំនួន៥ និងកាត់បន្ថយទោសរបស់លោកស្រី មកនៅត្រឹម ៦ ឆ្នាំ ជាផ្នែកមួយនៃការលើកលែងទោសដ៏ធំសម្រាប់អ្នកទោសជាង៧.០០០នាក់  ក្នុងថ្ងៃប្រារព្ធពិធីបុណ្យ ឈប់សម្រាកព្រះពុទ្ធសាសនាកាលពីខែសីហាកន្លងទៅនេះ ៕

អត្ថបទដែលទាក់ទង

UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        24
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm