រុស្សុី ÷ អាជ្ញាធរប្រទេសកោះស៊ីប បាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានចាប់ខ្លួនអ្នកកាសែតរុស្ស៊ីម្នាក់ជុំវិញ«ហេតុផលសន្តិសុខ» ដែលជំរុញឲ្យក្រសួងការបរទេសរុស្ស៊ីទាមទារឲ្យមានការសុំទោសជាផ្លូវការពីរដ្ឋាភិបាលកោះស៊ីបចំពោះ «ការបង្កហេតុនេះ» ។
ទូរទស្សន៍រដ្ឋCyBCរបស់កោះស៊ីប បានដកស្រង់ប្រភពការទូត ដោយនិយាយថា អ្នកកាសែតរុស្ស៊ីនឹងត្រូវនិរទេស បន្ទាប់ពីលិខិតអនុញ្ញាតស្នាក់នៅរបស់ខ្លួន ត្រូវបានដកហូត។
អាជ្ញាធរកោះស៊ីប ក៏បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដែលថា បានប្រើកម្លាំងហួសហេតុ ក្នុងអំឡុងពេលចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ដោយនិយាយថា អ្នកកាសែត បានប្រឆាំងនឹងមន្ត្រីនគរបាល នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍CyBC។
អ្នកនាំពាក្យក្រសួងការបរទេសស៊ីបលោក Theodoros Gotsis បានប្រាប់ទូរទស្សន៍ CyBC ថា អាជ្ញាធរកោះស៊ីប កំពុងទាក់ទងជាមួយរដ្ឋាភិបាលរុស្ស៊ីដើម្បី «ដោះស្រាយបញ្ហានេះ តាមវិធីល្អបំផុតដែលអាចធ្វើទៅបាន។

