ការរញ្ជួយដីដ៏ខ្លាំងក្លានៅតំបន់ភាគខាងលិចអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សប្រហែល ១២០នាក់ និងមនុស្ស ១ពាន់នាក់ទៀតរងរបួស

2023/10/08 04:54:48 pm        183

ក្រុមអាជ្ញាធរជួយសង្រ្គោះគ្រោះមហន្តរាយ បាននិយាយថា ចំនួន​មនុស្ស​ស្លាប់​ពី​ការ​រញ្ជួយ​ដី​នៅតំ​បន់​ភាគ​ខាងលិចប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងដល់ ១២០នាក់ ក្នុងនោះមនុស្ស ១ពាន់​នាក់​បន្ថែម​ទៀត បានរងរបួស ស្របពេលដែលក្រុមគ្រួសារ បានកាយគំនរ​បាក់​បែក​ដើម្បី​ជួយ​សង្រ្គោះ​សាច់ញាតិ​ដែលជាប់ខ្លួនរបស់ពួកគេ ។

មន្ទីរភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីកម្រិត ៦.៣​រ៉ិចទ័រ ស្ថិតនៅចម្ងាយ ៤០គ.មភាគពាយ័ព្យខេត្ត Herat ហើយ​បន្ទាប់​មក​កើត​មាន​រលក​រញ្ជួយ​ចំនួន ៨លើកដែលមានកម្រិតចន្លោះពី ៤.៣រ៉ិចទ័រ និង ៦.៣រ៉ិចទ័រ ។

នៅ​ពេលយប់មកដល់ក្នុងភូមិ Sarboland នៃស្រុក Zinda Jan ស្ថិតនៅខេត្តជនបទ Herat អ្នក​ធ្វើ​សេចក្តី​រាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFPបានមើលឃើញផ្ទះជាច្រើនខ្នង បានរាបដល់ដី ស្ថិត​នៅ​ជិតចំណុចកណ្តាលនៃការរញ្ជួយដី ។

ក្រុម​មនុស្សប្រុស បានប្រើប៉ែល ដើម្បីកាយគំនរបាក់បែក ខណៈស្រ្តី និងក្មេងៗ ឈរចាំខាងក្រៅ ដើម្បីរង់ចាំទទួលដំណឹងសាច់ញាតិដែលបាត់ខ្លួនរបស់ពួកគេ ។

លោក ​Bashir Ahmad វ័យ ៤២ឆ្នាំនិយាយថា មាននូវសំឡេងឮខ្លាំងណាស់ ហើយ​នៅ​ពេល​ការ​រញ្ជួយ​ដី​ដំបូង ផ្ទះទាំងអស់បានរាបដល់ដី ។

លោក​បន្តថា អ្នកដែលនៅក្នុងផ្ទះ ពួកគេបានជាប់ក្រោមគំនរបាក់បែក ។ មាន​នូវ​សាច់​ញាតិ​ដែល​ពួក​យើង​ពុំទាន់ទទួលបានដំណឹងពីពួកគេ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        114
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        152
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm