ក្រសួងការបរទេសកម្ពុជា អំពាវនាវឲ្យនិស្សិតខ្មែរ​ដែលកំពុងស្នាក់​នៅប្រទេស​អ៊ីស្រាអែល​ស្តាប់តាមការ​ណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល

2023/10/08 05:01:16 pm        510

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និស្សិត​ខ្មែរ​ទាំងអស់ដែលកំពុងស្នាក់នៅ ប្រទេសអ៊ីស្រាអែល ត្រូវស្តាប់​តាម​ការ​ណែនាំ​ជា​ប្រចាំ​របស់​អាជ្ញាធរ​អ៊ីស្រាអែល ខណៈកំពុងមានការផ្ទុះអាវុធកើតឡើងនៅទីនោះ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រាប់រយនាក់​ដោយក្នុង​នោះ​ក៏​មាន​និស្សិត​ខ្មែរ​ម្នាក់​ដែល​កំពុង​សិក្សានៅ​ប្រទេស​អ៊ីស្រាល​បាន​បាត់បង់ជីវិតផងដែរ។

តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីបច្ចុប្បន្នភាព បន្ថែម​អំពី​សភាពការណ៍ពាក់ព័ន្ធនឹងនិស្សិត និងពលរដ្ឋខ្មែរ នៅប្រទេសអ៊ីស្រាអែល នាថ្ងៃទី៨ ខែ​តុលា ឆ្នាំ ២០២៣នេះ បានលើកឡើងថា បច្ចុប្បន្នមានពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិត កំពុង​ស្នាក់​នៅ និងសិក្សានៅប្រទេសអ៊ីស្រាអែលចំនួន៤៥០នាក់ ហើយក្រសួង​មាន​ការ​សោក​ស្តាយ​ជាព​ន់ពេក និងចូលរួម រំលែកទុក្ខចំពោះការបាត់បង់ជីវិតពលរដ្ឋខ្មែរម្នាក់ ក្រោយ​មាន​ការ​បាញ់​ប្រហារ​គ្នា​រវាងអាជ្ញាធរអ៊ីស្រាអែល និងក្រុមហាម៉ាស់។

ជា​មួយគ្នានោះក្រសួងការបរទេស ក៏បានអំពាវនាវដល់និស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ ទី​នោះ​សូមអនុវត្តឲ្យបានដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ហើយ​មួយ​វិញ​ទៀត​ក្រសួង​ការបរទេស​កម្ពុ​ជា​ក៏​បាន​ប្រកាស​ថ្កោល​ទោស​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា និងសកម្មភាពភេរវកម្មផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        195
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        171
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm