លោក Biden សន្យាគាំទ្ររឹងមាំដូចថ្ម និងជំនួយការពារជាតិដល់អ៊ីស្រាអែល ក្រោយការវាយប្រហារ​របស់ក្រុមហាម៉ាស់

2023/10/08 05:43:50 pm        164

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសន្យាគាំទ្ររឹងមំាដូចថ្មដល់អ៊ីស្រាអែល ដើម្បី​ប្រឈមនឹងអ្វីដែលលោកចាត់ទុកថាជាការវាយប្រហារភេរវកម្ម ដោយក្រុម​ជីវពល​ហាម៉ាស់​របស់​ប៉ាឡេស្ទីន ក្នុងនោះការប្រកាសជំនួយយោធាសហរដ្ឋអាមេរិក ត្រូវបាន​គេ​រំពឹង​ទុក​ថា​នឹង​ជិត​កើត​មាន​។

មន្រ្តីរដ្ឋបាលជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា កិច្ចពិភាក្សា​កម្រិត​ខ្ពស់​រវាង​ក្រុម​មន្រ្តី​សហរដ្ឋអាមេរិក និងក្រុមមន្រ្តីអ៊ីស្រាអែលលើជំនួយយោធា បានធ្វើរួចរាល់ ក្នុង​នោះ​សេចក្តី​ប្រកាស​របស់ទីក្រុងវ៉ាស៊ីងតោន នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យនេះ ។

លោក Biden បានចាត់ទុកការ​វាយ​ប្រហារ​មួយ​នេះ​ថា​ជា​សោកនាដ​កម្ម​ដ៏​អាក្រក់​បំផុត​មក​លើ​មនុស្ស ​ហើយលោកនិយាយថា លោកបាននិយាយជាមួយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu ដើម្បីបញ្ជាក់ពីការគាំទ្ររបស់លោក ។

លោក Biden បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ពីសេតវិមានថា ខ្ញុំបាន​និយាយ​ប្រាប់​គាត់​ថា សហរដ្ឋអាមេរិកនឹងឈរខាងប្រជាពលរដ្ឋអ៊ីស្រាអែល ដើម្បីប្រឈម​នឹង​ការ​វាយ​ប្រហារ​ភេរវកម្មទាំងអស់នេះ ។  លោកបន្តថា នៅក្នុងរដ្ឋបាលរបស់លោក ការគាំទ្រសន្តិសុខអ៊ីស្រាអែល គឺរឹងមាំដូចថ្ម ហើយ​និង​ឥត​ងាករេ ។

លោកនិយាយទៀតថា ពួកយើងប្រាកដខ្លាំងណាស់ថា ពួកគេត្រូវ​ការ​ជំនួយ​ដែល​ពលរដ្ឋ​របស់​ពួក​គេ​ត្រូវ​ការ ហើយពួកគេអាចបន្តការពារខ្លួនពួកគេបាន ។

ដោយឡែក រដ្ឋមន្រ្តីក្រសួងការបារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានបញ្ជាក់​ឡើង​វិញ​ពី​ការ​ប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីងតោន ដោយលោកនិយាយថា ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ​ក្រសួងការពារជាតិ នឹងធ្វើការដើម្បីធានាថា អ៊ីស្រាអែល មានអ្វីដែលពួកគេត្រូវការ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        180
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        220
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        199

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm