កងកម្លាំងអ៊ីស្រាអែល បានប៉ះទង្គិចជាមួយខ្មាន់កាំភ្លើងមកពីក្រុមហាម៉ាស បន្ទាប់​ពី​មនុស្ស​រាប់​រយនាក់ត្រូវបានសម្លាប់

2023/10/08 10:21:02 pm        159

កងកម្លាំងអ៊ីស្រាអែល បានប៉ះទង្គិចជាមួយខ្មាន់កាំភ្លើងមកពីក្រុមហាម៉ាសប៉ាឡេស្ទីន នៅ​ថ្ងៃ​អាទិត្យ (៨ តុលា) នេះ រយៈពេល២៤ម៉ោង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនេះ បានបើក​ការ​វាយ​ប្រហារ​ដ៏​គួរឱ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែល ដែលមនុស្សជិត៥០០នាក់ត្រូវបានសម្លាប់ នៅ​ក្នុង​ថ្ងៃ​នៃ​អំពើហិង្សាដែលមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសអ៊ីស្រាអែល ក្នុង​រយៈពេល​៥០​ឆ្នាំ​មក​នេះ។

ជម្លោះបានរាលដាលស្ទើពាសពេញអ៊ីស្រាអែល ដោយមានការបាញ់ប្រហារពីប្រទេសលីបង់ ចូល​ទៅ​ភាគ​ខាងជើងអ៊ីស្រាអែល ដែលក្រុមប្រដាប់អាវុធរបស់ប្រទេសហេសបូឡា បាននិយាយថា ខ្លួន​បាន​អនុវត្តប្រតិបត្តិការ «សាមគ្គីភាព» ជាមួយប្រជាជនប៉ាឡេស្ទីន។

យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំង​ខ្លួន​បាន​ឆ្លើយ​តប​ជាមួយ​នឹង​ការ​វាយ​ប្រហារ​ដោយ​កាំ​ភ្លើង​ធំ​ទៅកាន់ប្រទេសលីបង់ និងការវាយ​ប្រហារ​ដោយ​យាន​ដ្រូន​លើ​ប៉ុស្តិ៍​បញ្ជាការ​ក្រុម​ប្រដាប់​អាវុធ​ហេសបូឡា នៅជិតព្រំដែន ហើយមិនមានរបាយការណ៍ពីអ្នកស្លាប់ និងរបួសនោះទេ។

ការ​លុកលុយពីចាប់ពីតំបន់ហ្កាហ្សា ចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល ដែលជា​ការ​វាយ​ប្រហារ​ដ៏​ធំបំផុត​ក្នុង​រយៈពេលជាច្រើនទសវត្សរ៍មកនេះ អាចបំផ្លាញកិច្ច​ខិតខំ​ប្រឹង​ប្រែង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក ក្នុងការបង្កើតការព្រមព្រៀងសន្តិសុខក្នុងតំបន់ ដែលអាចគំរាម​កំហែង​ដល់​សេចក្តី​ប្រាថ្នា​របស់ប៉ាឡេស្ទីន ក្នុងការដណ្ដើមភាពជារដ្ឋ និងមហិច្ឆតា​របស់​អ្នក​គាំ​ទ្រ​ដ៏​សំខាន់​របស់​ក្រុម​សកម្មប្រយុទ្ធនោះ គឺប្រទេសអ៊ីរ៉ង់ផងដែរ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        1
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm