រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរ កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ឱ្យ​ត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់

2023/10/09 05:44:52 pm        270

ដើម្បីចូលរួមបង្ការ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និង​មាន​ហានិភ័យ​ខ្ពស់​ដោយ​គ្រោះទឹកជំនន់នៃទន្លេ ស្ទឹង និងទឹក​ជំនន់​ដោយ​ទឹក​ភ្លៀង​នៅ​តំបន់មួយ​ចំនួន​ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ ព្រមទាំងធានាបាននូវសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​ ក្នុងនាម​គណៈកម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​នូវ​សេចក្ដី​ណែនាំ​មួ​យច្បាប់នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ ដល់អាជ្ញាធរ កងកម្លាំង មន្ទីរជំនាញពាក់ព័ន្ធ និង​ប្រជាពលរដ្ឋឱ្យត្រៀមវិធានការទប់ទល់នឹងគ្រោះទឹកជំនន់។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញបានណែនាំដល់រដ្ឋបាលខណ្ឌទាំង ១៤ ជា​ពិសេសរដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ និង​ខណ្ឌ​ច្បារអំពៅ កំណត់ទីទួលសុវត្ថិភាព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ ដោយ​ធ្វើ​ការ​សហការ​ជា​មួយ​មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងណែនាំ​ផ្សព្វ​ផ្សាយ​ជូន​ប្រជាពលរដ្ឋឱ្យ​បាន​ជ្រាប​នូវ​ទីទួល​សុវត្ថិភាព ព្រមទាំងរៀបចំក្រុមវេនយាមប្រចាំការនៅតាមអង្គភាពរបស់ខ្លួន ដើម្បីក្តាប់ព័ត៌មាន ត្រៀម​អន្តរាគមន៍។ ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវត្រៀមកម្លាំង មធ្យោបាយដឹកជញ្ជូន រថយន្ត ទូក កាណូត អូប័រ និងសម្ភារៈផ្សេងៗ ដើម្បីជួយ​អន្តរាគមន៍​សង្គ្រោះ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់។

តាមមន្ទីរជំនាញពាក់ព័ន្ធក៏ត្រូវបានណែនាំឱ្យតាមដានព្យាករណ៍ឧតុនិយមជាប្រចាំ ដើម្បីធ្វើការ​ជូន​ដំណឹង​ដល់ប្រជាពលរដ្ឋ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ និងមន្ទីរជំនាញពាក់ព័ន្ធ ក៏ត្រូវ​ត្រៀម​រៀប​​​ចំផែនការការពារសុខភាព រថយន្តគិលានសង្គ្រោះ ឧបករណ៍-សម្ភារៈសុខាភិបាល និងថ្នាំ​សង្កូវ​ផ្សេងៗ ដើម្បីផ្តល់សេវាសុខាភិបាលផ្សេងៗជូនប្រជាពលរដ្ឋ។ សម្រាប់​វិស័យ​អប់រំ​ត្រូវ​សុំ​គោល​ការណ៍អនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីត្រៀមផ្អាកដំណើរការ គ្រឹះស្ថាន សិក្សាជាបណ្ដោះអាសន្ន សម្រាប់គ្រឹះស្ថានសិក្សាដែលត្រូវរងគ្រោះដោយទឹកជំនន់ និងធ្វើការ ផ្ទេរសិស្សានុសិស្សទៅរៀននៅគ្រឹះស្ថានសិក្សាផ្សេងជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព និង​និរន្តរភាពនៃការសិក្សា។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយរាជធានីភ្នំពេញក៏បានណែនាំប្រជាពលរដ្ឋដែលមានលំនៅឋាននៅតាមបណ្តោយដងទន្លេមេគង្គ និងដងស្ទឹងព្រែកត្នោត ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ តាមដានព័ត៌មានជាប្រចាំអំពីកម្ពស់ទឹក និងត្រូវត្រៀមលក្ខណៈទុក ជាមុន ដូចជាទ្រព្យសម្បត្តិ សម្ភារៈចាំបាច់ និងសត្វពាហនៈឱ្យបានរៀបរយ ដើម្បីជម្លៀសទៅ ទីទួលសុវត្ថិភាព៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        194
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        169
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        190

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm