ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបន្តហ្វឹកហាត់ និងស្វាគមន៍កីឡាករថ្មី Yudai Ogawa

2023/10/09 06:20:50 pm        706

(កម្ពុជា)៖ កីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តការហ្វឹកហាត់​របស់​ខ្លួន​ត្រៀម​ប្រកួត​ជម្រុះ​បាល់ទាត់ពិភពលោក ២០២៦ កាណាដា ម៉ិចស៊ិក អាមេរិក ជុំទី១ ជាមួយប៉ាគីស្ថាន ថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិ។

អ្វីដែលចាប់អារម្មណ៍ក្នុងក្រុមជម្រើសជាតិនេះ មានវត្តមានកីឡាករដើមកំនើតជប៉ុន Yudai Ogawa បង្ហាញខ្លួនជាមួយមិត្តរួមក្រុម បន្ទាប់ពីទទួលបានសញ្ជាតិកម្ពុជាផ្លូវការថ្មីៗនេះ។

ប្រាប់ប៊ីធីវី ក្រោយដឹកនាំកូនក្រុមហ្វឹកហាត់ លោក Felix Dalmas មានប្រសាសន៍ថា “ ជា​បឋម​យើង​ពិតជាសប្បាយរីករាយចំពោះវត្តមានរបស់ Yudai ខ្ញុំគិតថាវាជាការបន្ថែមដល់ក្រុម ហើយ​អ្នក​គាំទ្រ​ទាំងអស់បានទស្សនាលីគកំពូលហើយ ខ្ញុំបានមើលឃើញពីសក្តានុពល និង​លក្ខ័ណ​ដ៏​ល្អ​របស់​កីឡាករ​រូបនេះ។ ខ្ញុំចង់និយាយថាវាមិនស្រួលនោះទេ ខ្ញុំចង់លើ​ក​ឡើង​ជា​បទ​ពិសោធន៍​ពេល​ខ្ញុំ​នៅ​ក្មេង គ្រូសាររបស់ខ្ញុំនៅអាហ្សង់ទីន ក្រោយមកធ្វើអន្តោប្រវេសន៍។ ខ្ញុំធំ​ឡើង​នៅ​ប្រទេស​ផ្សេង ​ហើយវាមិនងាយស្រួលទេ រស់នៅប្រទេសដ៏ទៃ ត្រូវរៀនពីវប្បធម៌ ភាសា វាពិត​ជា​លំបាក​ដើម្បី​ឱ្យ​ស៊ាំ​នឹង​ប្រទេសផ្សេង។ ប៉ុន្តែកម្ពុជានិងប្រជាជនបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះយូដាយ ក៏​ដូច​ជាខ្ញុំ មានអារម្មណ៍ថាជាស្រុកកំនើត ដូច្នោះហើយបានជាគាត់លេងឱ្យ និង​ពាក់​អាវ​ជម្រើស​ជាតិ​ប្រទេស​នេះ។ ខ្ញុំគិតថានេះពិតជាពិសេសសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។ ខ្ញុំពិ​ត​ជា​សប្បាយ​ចិត្ត​ដែលមានគាត់នៅទីនេះ និងលេងឱ្យក្រុម។”

ទាក់ទងនឹងសំនួរដែលថាដាក់ឱ្យយូដាយលេងជាមួយប៉ាគីស្ថាន រឺអត់ លោក Dalmas បាន​ឆ្លើយយ៉ា​ង​ខ្លីថា បើគាត់ ហាត់ និងធ្វើល្អ គាត់អាចលេងបាន។

សូមជម្រាបជូនថាកម្ពុជា ត្រូវជួបប៉ាគីស្ថាន នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ម៉ោង ៧​និង​០០​នាទី​យប់​នៅ​ពហុកីឡដ្ឋានជាតិ (អូឡាំពិក) ខណៈពីរជើងកាល​ពី​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភព​លោក​២០២២ កម្ពុជាឈ្នះទាំងក្នុង និងក្រៅដី៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        1
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        83
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm