Max Verstappen គ្រងជើងឯក F1 ពិភពលោក ៣ រដូវកាលជាប់គ្នា

2023/10/09 06:35:34 pm        302

កីឡាករប្រណាំងរថយន្តហូឡង់ Max Verstappen បានក្លាយជាជើងឯក Formula One ពិភពលោក ៣ រដូវកាលជាប់គ្នា ក្រោយជ័យជំនះនៅទឹកដីកាតាថ្ងៃអាទិត្យម្សិលមិញ។

តាមពិតទៅកីឡាកររបស់ក្រុម Red Bull រូបគ្រប់ពិន្ទុជាជើងឯកពិភពលោកតាំងពីយប់ថ្ងៃសៅរ៍ នៅ​ពេលទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួត Sprint Race ស្របពេល​ដែល​មិត្ត​រួម​ក្រុម​ Sergio Perez ដែលឈរលេខ ២ ក្នុងតារាងជើងឯកនោះ មិនអាចបញ្ចប់ការប្រកួតបាន។

Verstappen ដែលឈ្នះការប្រណាំងយកទីចេញដំណើរ Pole Position កាលពីថ្ងៃសុក្រ ជា​អ្នក​ចេញ​ដំណើរមុខគេនៅការប្រកួត Grand Prix និងនាំមុខមិន​ងាក​ក្រោយ​យក​ឈ្នះ​ការ​ប្រកួត​នៅ​ទឹក​ដី​កាតា។

កីឡាកររបស់ Mercedes ទាំងពីរ Lewis Hamilton និង George Russell ចេញ​ដំណើរ​ត្រឹម​ផ្លូវ​បត់​ដំបូង​ក៏ប៉ះទង្គិចគ្នាឯងបណ្តាលឱ្យ Hamilton ដើរចេញពីការប្រកួតតែ Russell អាច​បន្ត​បាន​។

Hamilton ក្រោយការប្រកួតចប់ ក៏បាន​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​ខុស​ដែល​បណ្តាល​ឱ្យ​មាន​បញ្ហា​នេះ​។

កីឡាករអូស្រ្តាលី Oscar Piastri របស់ McLaren ដែលឈ្នះការប្រកួត Sprint Race កាល​ពី​ថ្ងៃ​សៅរ៍​នោះ ទទួលបានចំណាត់ថ្នាក់លេខ ២ ថ្ងៃអាទិត្យម្សិលមិញខណៈដែលមិត្តរួមក្រុម Lando Norris បានលេខ ៣។

បន្ទាប់ពីទឹកដីកាតា Formula One នឹងបន្តដំណើរទៅទឹកដីសហរដ្ឋអាមេរិកថ្ងៃទី ២៣ ខែ​តុលា​នេះ​៕​ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        75
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        86
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm