ក្រុមកីឡាករប៉ាគីស្ថានមកដល់កម្ពុជា ត្រៀមប្រកួតជម្រុះ World Cup ជើងទី១ នាថ្ងៃទី១២-តុលា

2023/10/09 07:10:12 pm        250

ក្រុមបាល់ទាត់ជម្រើសជាតិប៉ាគីស្ថាន បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយ ដើម្បី​ធ្វើ​ការ​ប្រកួត​ជើង​ទី១ នៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 Asian Qualifiers ​វគ្គ​ជម្រុះ​ជុំទី១ ប្រចាំទ្វីបអាស៊ី ជាមួយក្រុមជម្រើសជាតិកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ សប្ដាហ៍នេះ ។

ទាំងគ្រូបង្វឹក និងកីឡាករ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងស្រុកខ្លួន មុនចាកចេញមកកម្ពុជា ចំពោះ​ការត្រៀមខ្លួនរួចរាល់ ដើម្បីប្រជែងវគ្គបន្ដ នៃពានរង្វាន់ FIFA World Cup 2026 ​ជា​មួយ​ក្រុម​គោព្រៃ​កម្ពុជា ពោលគឺពួកគេបានដាក់ក្ដីរំពឹងខ្ពស់ជាងកាលពីឆ្នាំ២០១៩ ដែល​ប៉ាគីស្ថាន​រង​បរាជ័យ​ទាំង ២ប្រកួត ក្រោមថ្វីជើងក្រុមជម្រើសជាតិកម្ពុជា ។

គួរដឹងថា កាលពីឆ្នាំ២០១៩ ក្រុមទាំងពីរ ក៏បានចាប់ឆ្នោតជួបគ្នាក្នុងវគ្គជម្រុះបឋម នៃ​ពាន​រង្វាន់​បាល់ទាត់​ពិភពលោកនេះដែរ ហើយជាលទ្ធផលក្រុមកម្ពុជា បានយកឈ្នះប៉ាគីស្ថាន ២-០ នៅ​ទី​ក្រុង​ភ្នំពេញ មុនបន្ដយកឈ្នះក្នុងលទ្ធផល ២-១ នៅទីក្រុង Doha ដើម្បីធានាកៅអីវគ្គបន្ដ ។

បែបនេះក្ដីលោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានគូសបញ្ជាក់ថា ជួប​ប៉ាគីស្ថាន​លើក​នេះ មិនងាយស្រួលនោះទេ ដ្បិតពួកគេបានត្រៀមខ្លួនយ៉ាងល្អ គួបផ្សំ​ពួក​គេ​មាន​កីឡាករ​មានបទពិសោធន៍ច្រើន នឹងជះឥទ្ធិផលមកលើក្រុមគោព្រៃ ដែល​មិន​ធ្វេស​ប្រហែល​បាន​ឡើយ​។

សូមបញ្ជាក់ថា ក្រុមទាំងពីរ នឹងត្រូវជួបគ្នា ២ជើង ដើម្បីប្រជែងកៅអីវគ្គជម្រុះជុំទី២ នៃ​ពាន​រង្វាន់ ​FIFA World Cup 2026 ពោលគឺជើងទី១ កម្ពុជា ត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួល​ក្រុម​ប៉ាគីស្ថាន នាថ្ងៃទី១២ ខែតុលា និងជើងទី២ ត្រូវជួបគ្នានៅប្រទេសប៉ាគីស្ថានវិញ នាថ្ងៃទី១៧ ខែ​តុលា​ខាង​មុខ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm