អភិបាលខណ្ឌច្បារអំពៅ ណែនាំកម្លាំងសណ្ដាប់ធ្នាប់ ត្រូវរក្សាសាមគ្គីភាព និងបញ្ចៀសអំពើអសីលធម៌ ពេលបំពេញការងារ

2023/10/09 07:17:30 pm        308

ភ្នំពេញ ៖ អភិបាលខណ្ឌច្បារអំពៅ លោកចេង មុនីរ៉ា បានធ្វើការណែនាំ និងក្រើនរំលឹកជាថ្មីម្តង ​ហើយ​ម្តងទៀត ដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវបន្តការរក្សាបាន​នូវសាមគ្គីភាពរវាងគ្នា និងគ្នាឱ្យបានល្អ និងបញ្ចៀសឱ្យខាងតែបាននូវរាល់ សកម្មភាព​អសីលធម៌ទាំងឡាយទៅលើពលរដ្ឋ កំឡុងពេលចុះបំពេញការងារបស់ខ្លួន ដូចជា​ការប្រើ​អាកប្បកិរិយា​ច្រងេងច្រងាង​ ឬពាក្យសំដីមិនសមរម្យជាដើម ។

ថ្លែងបែបនេះ ក្នុងគ្រាលោក ចេង មុនីរ៉ា ជួបសំណេះសំណាល និងឧបត្ថម្ភ​អង្កររួមទាំងថវិកា ដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌជាង ៥០នាក់​ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នៅបរិវេណសាលាខណ្ឌច្បារអំពៅ ។

លោកអភិបាលខណ្ឌ បានហាមប្រាមដាច់ខាតដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ គឺ កុំនាំគ្នាលេង​ល្បែងស៊ីសងគ្រប់ប្រភេទ និងកុំសេពគ្រឿងញៀន បើមាន​បុគ្គលណាម្នាក់​លួច​ប្រព្រឹត្តិអំពើ​អបាយ​មុខ​ទាំងអស់នេះ ​ខុសផ្ទុយពីវិន័យកងកម្លាំងសន្តិសុខ​ គឺ​នឹងត្រូវបញ្ឈប់ពីការងារ តែម្តង ។

ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌ បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាង​សកម្មក្នុងការការពារសន្តិសុខ​ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួល​ចរាចរលើដងផ្លូវ ​ ចុះពង្រឹងច្បាប់ចរាចរ​ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។

ដើម្បីអបអសាទរពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះដែរ ​លោកអភិបាលខណ្ឌបានឧបត្ថម្ភ ដល់​កម្លាំងសណ្តាប់ខណ្ឌក្នុងម្នាក់ៗ​ទទួល បានថវិកា១០ម៉ឺនរៀល ​អង្ករ៣៥ ​គីឡូក្រាម និង​ភេសជ្ជៈ០១កេស ៕ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm