Wayne Rooney សម្រេចដើរ​ចេញពីតំណែងគ្រូបង្វឹក DC United

2023/10/09 08:02:21 pm        374

អតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney បានសម្រេច​ចិត្ត​ដើរ​ចេញ​ពី​តំណែង​គ្រូ​បង្វឹក​ នៃ​ក្លិប​បាល់​ទាត់​អាមេរិក DC United ហើយ ក្រោយមិនអាចដឹកនាំក្រុមឡើងដល់វគ្គ Play-Off ក្របខណ្ឌ MLS Cup​។

អតីតខ្សែប្រយុទ្ធ និងជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេរបស់ Manchester United រូបនេះ បាន​មកកាន់តំណែងដឹកនាំក្លិបដែលមានមូលដ្ឋាននៅរដ្ឋធានី Washington D.C. មួយ​នេះ​កាល​ពី​ខែ​កក្កដាឆ្នាំ ២០២២។

Rooney ធ្លាប់ចំណាយពេលជាកីឡាកររយៈពេល ១៨ ខែនៅ​ DC United នេះ មុន​ទទួល​បាន​តំណែង​ដឹក​នាំក្លិបអង់គ្លេស Derby County កាលពីខែមករាឆ្នាំ​ ២០២០។

បុរសវ័យ ៣៧ ឆ្នាំរូបនេះ បាននិយាយថា នេះជាពេល​វេលា​ត្រឹម​ត្រូវ​បំផុត​សម្រាប់​ការ​ចាក​ចេញ​នេះ​ ហើយជាការខិតខំអស់ពីលទ្ធភាពហើយ ដើម្បីជួយក្រុម តែមិនអាចឡើងវគ្គ Play-Off បាន។

សូមបញ្ជាក់ថា DC United ខកខានមិនបានឡើងវគ្គ Play-Off MLS Cup នេះ ៤ ឆ្នាំជា​ប់​គ្នា​ហើយ​ ទោះបីជាចុងក្រោយបំផុតឈ្នះ New York City FC ចុងសប្តាហ៍​កន្លង​ទៅ​​ក៏​ដោយ​ដែល​ត្រឹម​ជា​ការ​ប្រកួតបង្គ្រប់កិច្ចនៃរដូវកាលវិលជុំ៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        45
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        71
កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        172

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm