ខេត្ត​បាត់ដំបង​ រក​ឃើញ​ពលរដ្ឋ​នៅ​ស្រុក​កំរៀង​ដល់​ទៅ​ ៥០​នាក់​ឆ្លង​កូវីដ-១៩ ក្នុង​ចំណោម​អ្នក​ឆ្លង​ថ្មី​៦៩​នាក់

2021/06/03 04:23:15 am        305


បាត់ដំបង៖ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ​រហូត​ដល់ ៦៩​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើ​នរក​ឃើញ​នៅ​ក្នុង​ស្រុក​កំរៀង។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ ៥០​នាក់​ នៅ​ក្នុង​ស្រុក​កំរៀង ក្នុង​នោះ​មាន​បុគ្គលិក​កាស៊ីណូ អ្នក​លក់​ដូរ សិស្ស​សាលា និង​មន្ត្រី​រាជការ​ផង​ដែរ។

រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ឱ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​ចំនួន ៤​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​នៅ​ស្រុក​រតនមណ្ឌល ហើយ​បន្ទាប់​មក​ក្រុង​បាត់ដំបង ក៏​បាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ០៤​នាក់​ផង​ដែរ។

ខណៈ​ដែល​ស្រុក​បរវេល​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ២​នាក់​នោះ នៅ​ឯ​ស្រុក​បាណន់​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ត្រឹមតែ ១​នាក់​ប៉ុណ្ណោះ។

ក្រៅ​ពី​នេះ រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​រក​ឃើញ​ករណី​ឆ្លង​លើ​ពលករ​ខ្មែរ​ចំនួន ៥​នាក់ ក្រោយ​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ហើយ​ករណី​ឆ្លង ០២​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​ម្នាក់​មក​ពី​ខេត្ត​កំពង់ឆ្នាំង និង​ម្នាក់​ទៀត​មក​ពី​ខេត្ត​ប៉ៃលិន។

ទន្ទឹម​គ្នា​នេះ​ដែរ រដ្ឋបាល​ខេត្ត​មួយ​នេះ បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១២​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ហើយ ដែល​នាំ​ឱ្យ​ចំនួន​អ្នក​ជា​សះ​ស្បើយ​កើន​ដល់ ១០៥​នាក់​ហើយ។

ខេត្ត​បាត់ដំបង បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ ៣០៣​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​ អ្នក​ជំងឺ ០២​នាក់​បាន​ស្លាប់ ហើយ​អ្នក​ជំងឺ ១៩៦​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត​នៅ​ឡើយ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        329
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm