អង្គការក្រៅរដ្ឋាភិបាល៖ កុមារងាយរងគ្រោះខ្លាំង ក្រោយការរញ្ជួយដីអាហ្វហ្គានីស្ថានសម្លាប់មនុស្សជាង ២ពាន់នាក់

2023/10/09 09:54:34 pm        78

អាហ្វហ្គានីស្ថាន ៖ អង្គការជំនួយសង្រ្គោះកុមារ បាននិយាយកាលពីថ្ងៃអាទិត្យថា កុមារងាយរងគ្រោះខ្លាំង ហើយត្រូវការទីជម្រក ចំណីអាហារបន្ទាន់ និងការផ្គត់ផ្គង់ផ្សេងទៀត បន្ទាប់ពីការរញ្ជួយដីសម្លាប់មនុស្សជាង ២ពាន់នាក់ នៅអាហ្វហ្គានីស្ថាន ។ 

 លោក Arshad Malik គឺជាប្រធានអង្គការសង្រ្គោះកុមារនៅអាហ្វហ្គានីស្ថានបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រតាមកម្មវិធី Zoom ចេញពីរដ្ឋធានីអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ថា តំបន់រងផលប៉ះពាល់ បានប្រឈមនឹងអសន្តិសុខស្បៀងរួចទៅហើយ មុនការរញ្ជួយដី ។ លោកបានរៀបរាប់ថា ស្ថានភាពស្ថិតក្នុងវិបត្តិជាន់លើវិបត្តិ ។ 

 លោក Malik បន្តថា តំបន់ដែលពួកយើងនិយាយ គឺខេត្ត Herat និងខេត្តជុំវិញនោះ ដែលពួកយើងចាត់ថ្នាក់ថាជាតំបន់កើតមានអសន្តិសុខស្បៀង ។ ពួកគេធ្លាក់ក្នុងដំណាក់កាលទី ៣នៃដំណាក់កាលសន្តិសុខស្បៀងសមាហរណកម្ម ដែលជាតំបន់ដែលកើតមានអសន្តិសុខស្បៀងរួចទៅហើយ ដោយសារស្ថានភាពសេដ្ឋកិច្ច និងគ្រោះរាំងស្ងួត ។ ដូច្នេះហើយ នេះគឺជាវិបត្តិមួយជាន់លើវិបត្តិមួយទៀត ដែលពួកគេប្រឈមរួចទៅហើយ ហើយក្រុមគ្រួសារត្រូវការការគាំទ្របន្ទាន់នៅពេលឥឡូវនេះ ។ 

 ស្រ្តី និងកុមារ នាំគ្នាអង្គុយ និងសម្រាកនៅលើគំនរបាក់បែក នៅក្រៅផ្ទះរងការបំផ្លិចបំផ្លាញរបស់ពួកគេ ស្របពេលដែលទ្រព្យសម្បត្តិរបស់ពួកគេ ដាក់នៅជិតខ្លួនពួកគេ ស្ថិតក្នុងស្រុក Zinda Jan នៃខេត្ត Herat ។ 

 មន្ទីរស្ទង់ភូគព្ភសាស្រ្តសហរដ្ឋអាមេរិក បាននិយាយថាការរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័រ កាលពីថ្ងៃសៅរ៍នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន បានបានកើតមាននៅចម្ងាយ ៣៥គ.ម ភាគពាយ័ព្យទីក្រុង Herat ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm