សាលា​រាជ​ធានី​ភ្នំពេញ​ សម្រេច​ផ្អាក​ដំណើរ​អាជីវកម្ម​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​កូវីដ-១៩​ចាប់​ពី​ស្អែក​នេះ

2021/06/02 09:38:42 pm        496

ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ជាបណ្ដោះ​អាសន្ន​នូវ​ប្រតិបត្តិការ​អាជីវកម្ម​មួយ​ចំនួន​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​ថា អាជីវកម្ម​ទាំង​នោះ មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។

ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​យប់​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​សម្រេច​ឱ្យ​ផ្អាក​ដំណើរការ​អាជីវកម្ម​ជា​បណ្ដោះ​អាសន្ន​រយៈ​ពេល ២​សប្ដាហ៍​សិន ចាប់​ពី​ថ្ងៃ​ទី​ស្អែក​នេះ រហូត​ដល់​ថ្ងៃ​ទី​១៦ ខែ​មិថុនា។

បើ​តាម​សេចក្ដី​សម្រេច​នោះ ប្រតិបត្តិការ​សាលារៀន អាជីវកម្ម​កម្សាន្ត ទីតាំង​ទេសចរណ៍ អាជីវកម្ម​ម៉ាស្សា រោងភាព​យន្ត និង​ទីតាំង​សិល្បៈ និង​ទីតាំង​ហាត់​ប្រាណ ឬ​លេង​កីឡា នឹង​មិន​អនុញ្ញាត​ឱ្យ​ដំណើរការ​ទេ​នៅ​អំឡុង​ពេល​នេះ។

សាលា​រាជ​ធានី​ភ្នំពេញ ក៏​បាន​សម្រេច​ហាម​ឃាត់​ផង​ដែរ​នូវ​ការ​ជួប​ជុំ ឬ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ចាប់​ពី ១៥​នាក់​ឡើង​ទៅ​នៅ​អំឡុង​ពេល​នេះ ប៉ុន្តែ ក៏​មាន​ករណី​លើក​លែង​មួយ​ចំនួន​ផង​ដែរ។

សាលា​រាជធានី​ ក៏​បាន​ក្រើន​រំលឹក​ទៅ​ម្ចាស់​ ឬ​អ្នក​គ្រប់​គ្រង​ប្រតិបត្តិការ​អាជីវកម្ម​ទាំង​ឡាយ​នៅ​រាជ​ធានី​ភ្នំពេញ ឱ្យ​បង្កើន​ការ​អនុវត្ត​តាម​វិធានការ​សុខភាព ដូចជា រក្សា​គម្លាត វាស់​កម្ដៅ និង​បាញ់​ទឹក​អាល់កុល​លាង​សម្អាត​ដៃ​ជា​ដើម ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​ដាល​នៃ​មេរោគ​កូវីដ-១៩៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        330
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm