តើអ៊ីស្រាអែលត្រូវបានបញ្ឆោតយ៉ាងដូចម្ដេចខណៈក្រុមហាម៉ាសបានរៀបគម្រោងវាយប្រហារដ៏មហន្តរាយ?

2023/10/09 10:37:53 pm        275

អ៊ីស្រាអែល ៖ យុទ្ធនាការប្រកបដោយភាពប្រុងប្រយ័ត្ន ដើម្បីគេចចេញពីការចាប់អារម្មណ៍ បានធ្វើឲ្យអ៊ីស្រាអែលស្រឡាំងកាំង នៅពេលដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានបើកការវាយប្រហារដ៏មហន្តរាយរបស់ខ្លួន រហូតធ្វើឲ្យកងកម្លាំងដែលប្រើប្រាស់មធ្យោបាយនានា ដូចជាជិះគ្រឿងចក្រឈូសឆាយដី យានសំកាំង (ខ្លែងប្រើគ្រឿងម៉ាស៊ីន) និងម៉ូតូជាដើម អាចប្រយុទ្ធតតាំងជាមួយកងទ័ពដ៏មានឥទ្ធិពលបំផុត នៅមជ្ឈិមបូព៌ា។

ការវាយប្រហារកាលពីថ្ងៃសៅរ៍ (ទី៧ ខែតុលា) ដែលជាការលុកចូលដ៏អាក្រក់បំផុតមួយទៅក្នុងប្រព័ន្ធការពាររបស់អ៊ីស្រាអែល គិតចាប់តាំងពីកងទ័ពអារ៉ាប់ បានធ្វើសង្រ្គាមក្នុងឆ្នាំ១៩៧៣ បានកើតឡើងបន្ទាប់ពីមានយុទ្ធសាស្ត្ររយៈពេល ២ឆ្នាំរបស់ក្រុមហាម៉ាស់ ដែលពាក់ព័ន្ធនឹងការរក្សាផែនការយោធារបស់ខ្លួនជាសម្ងាត់ និងការធ្វើឲ្យអ៊ីស្រាអែលយល់ថា ខ្លួនមិនចង់ឲ្យមានការប្រយុទ្ធគ្នានោះឡើយ។

យោងតាមប្រភព ដែលស្និទ្ធនឹងក្រុមហាម៉ាស់ បានឲ្យដឹងថា ខណៈពេលដែលអ៊ីស្រាអែល ត្រូវបានធ្វើឲ្យជឿថា ខ្លួនកំពុងគ្រប់គ្រងក្រុមហាម៉ាស ដែលធុញទ្រាន់នឹងសង្គ្រាម ដោយការផ្តល់ការជំរុញផ្នែកសេដ្ឋកិច្ចដល់អ្នកធ្វើការនៅតំបន់ហ្គាហ្សានោះ យុទ្ធជនរបស់ក្រុមនេះ កំពុងត្រូវបានបណ្តុះបណ្តាល និងហាត់សមជារឿយៗ នៅក្នុងទិដ្ឋភាពធម្មតា។

ប្រភពនេះបានផ្តល់ព័ត៌មានលម្អិតជាច្រើន សម្រាប់របាយការណ៍នៃការវាយប្រហារនិងការបង្កើតឡើងរបស់ការវាយប្រហារ ដែលត្រូវបានប្រមូលផ្ដុំដោយសារព័ត៌មាន Reuters។ ប្រភពចំនួន៣ នៅក្នុងស្ថាប័នសន្តិសុខរបស់អ៊ីស្រាអែល ដែលមិនខុសពីប្រភពផ្សេងទៀត ដោយសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក៏បានចូលរួមចំណែកក្នុងការផ្ដល់របាយការណ៍នេះផងដែរ។

ជាមួយគ្នានេះ ប្រភពបានបន្ថែមថា សូម្បីមេដឹកនាំក្រុមហាម៉ាសជាច្រើន ក៏មិនបានដឹងពីផែនការនេះដែរ ហើយខណៈពេលដែលធ្វើការហ្វឹកហ្វឺន យុទ្ធជនចំនួន ១.០០០នាក់ ដែលត្រូវបានដាក់ពង្រាយក្នុងការវាយលុកនោះ មិនបានដឹងពីគោលបំណងពិតប្រាកដនៃការធ្វើបែបនេះនោះទេ។

ឧត្តមសេនីយ៍ចូលនិវត្តន៍ លោក Yaakov Amidror អតីតទីប្រឹក្សាសន្តិសុខជាតិរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យ (ទី៨ ខែតុលា) ថា ការវាយប្រហារនេះ តំណាងឲ្យ «ការបរាជ័យដ៏ធំធេងនៃប្រព័ន្ធស៊ើបការណ៍សម្ងាត់ និងឧបករណ៍យោធា នៅភាគខាងត្បូង»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        70
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm