ចប់​រដូវ​កាល​មិន​ទាន់​បាន​មួយ​ខែ​ផង Barcelona នាំចូល​កីឡា​ករ​ទី​៣ Emerson Royal ពី Real Betis

2021/06/03 09:35:35 am        126

​បាល់ទាត់៖ ​ចប់​រដូវ​កាល​ក្រប​ខណ្ឌ​អេ​ស្ប៉ា​ញ La Liga មិន​ទាន់​បាន​មួយ​ខែ​ផង Barcelona បាន​នាំចូល​កីឡាករ​ទី​បី​របស់​ខ្លួនគឺ​ខ្សែ​ការពារ​ប្រេ​ស៊ី​ល Emerson Royal ពី Real Betis​។​ តាម​​ពិត​ទៅ​កីឡាករ​វ័យ ២២​ឆ្នាំ​រូប​នេះ​ត្រូវ​បាន Barcelona ទាក់ទង​ទិញ​ពី​ក្លិប​ប្រេ​ស៊ី​ល Atletico Mineiro តាំងពី​ខែមករា​ ឆ្នាំ២០១៩ ក្នុង​កិច្ចសន្យា​ ៣​ផ្លូវ​ដែល​បូក​រួម​ទាំង Real Betis ផង​ដែរ ពោល​គឺ​មុន​មកដល់ Barcelona, Emerson ត្រូវ​ចំណាយ​ពេល​ពេញ​មួយ​រដូវ​កាល​ជាមួយ Real Betis សិន​។

​​នៅពេលនេះ​លក្ខខណ្ឌ​ដែល​បាន​ចង​នេះ​បានបញ្ចប់​មានន័យថា Emerson Royal ក្លាយជា​កីឡាករ​របស់ Barcelona ជា​ផ្លូវការ​។ ​​Emerson បាន​ក្លាយជា​កីឡា​ករទី៣ ហើយ​ដែល​មកដល់ Barcelona បន្ទាប់ពី Sergio Aguero និង Eric Garcia ពី Manchester City​។ ​​កីឡាករ​បន្ទាប់​ដែល​នឹង​អាច​មកដល់​ទឹកដី Camp Nou បន្តទៀត​អាចជា​ខ្សែបំរើ​ហូ​ឡង់ Georginio Wijnald​u​m ដែល​នឹង​ផុត​កិច្ចសន្យា​ជាមួយ Liverpool ចុងខែ​នេះ​។​ ​​Emerson Royal បានបង្ហាញ​ខ្លួន​សរុប​អោយ Real Betis ៧៩ប្រកួត​រកបាន ៥គ្រាប់ និង​បញ្ជូន ១០ ក្នុង​តំណែង​ខ្សែការពារ​។

​​Emerson ជា​កីឡាករ​ដែល​លេង​បាន​ច្រើន​នាទី​ជាងគេ ​ក្នុងចំណោម​កីឡាករ Real Betis រដូវ​កាល​មុន​ក្រោម​ការដឹកនាំ​របស់លោក Manuel Pellegrini ដែល Real Betis បញ្ចប់​រដូវ​កាល​នៅ​ចំណាត់ថ្នាក់​លេខ ៦ មាន​កៅអី​មួយ​នៅ​ក្របខណ្ឌ UEFA Europa League៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        126
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        139
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm