ក្រុមហេសប៊ូឡា សន្យាគាំទ្រជនប៉ាឡេស្ទីនៅតំបន់ហ្គាហ្សា អំឡុងការដង្ហែរក្បួននៅទីក្រុងបេរូត ប្រទេសលីបង់

2023/10/10 12:05:54 am        169

អ៊ីស្រាអែល ៖ មន្រ្តីជាន់ខ្ពស់មួយរូបរបស់ក្រុមឧទ្ទាមហេសប៊ូឡាលោក Hashem Safieddine បាននិយាយកាលពីថ្ងៃអាទិត្យថា កាំភ្លើង និងគ្រាប់រ៉ុក្កែតក្រុមប្រដាប់អាវុធរបស់លោក នៅជាមួយក្រុមជីវពលប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែល ៧០០នាក់ ។ 

លោក Safieddine បាននិយាយអំឡុងពិធីជួបជុំគ្នានៅតំបន់កាន់កាប់ Dahieh របស់ក្រុមហេសប៊ូឡា ស្ថិតនៅតំបន់ជាយក្រុង Beirut របស់ប្រទេសលីបង់ ដើម្បីបង្ហាញសាមគ្គីភាពជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ថា ប្រវត្តិសាស្រ្តរបស់ពួកយើង កាំភ្លើងរបស់ពួកយើង និងគ្រាប់រ៉ុក្កែតរបស់ពួកយើង នឹងនៅជាមួយអ្នក ។ អ្វីៗដែលពួកយើងមាន គឺជារបស់អ្នក ។ 

 ក្រុមអ្នកគាំទ្រ បាននាំគ្នាដង្ហែក្បួន ដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅព្រឹត្តការណ៍នោះ ដោយពួកគេ គ្រវីទង់ជាតិ និងស្រែកពាក្យស្លោក ។ 

នៅក្នុងសញ្ញាដែលថាជម្លោះមួយនេះ នឹងរីករាលដាលផុតតំបន់ហ្គាហ្សា អ៊ីស្រាអែល និងក្រុមជីវពលហេសប៊ូឡាដែលគាំទ្រដោយអ៊ីរ៉ង់របស់លីប៊ី បានផ្លោងគ្រាប់កាំភ្លើងធំ និងរ៉ុក្កែតដាក់គ្នាកាលពីថ្ងៃអាទិត្យម្សិលមិញ ។ 

សូមបញ្ជាក់ថា ក្រុមហេសប៊ូឡារបស់លីបង់ បានធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល កាលពីឆ្នាំ ២០០៦ ហើយភាពតានតឹងបានឡើងកម្តៅខ្លាំង ចាប់តាំងពីពេលនោះរហូតមក ។ 

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល និយាយថា ពួកយើងបានណែនាំឲ្យក្រុមហេសប៊ូឡា មិនត្រូវមកកន្លែងនេះទេ ហើយលោកគិតថា ពួកគេនឹងមិនធ្វើតាមនោះទេ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        32
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        38
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm