សម្តេចប៉ាប Francis ជំរុញឲ្យបញ្ចប់អំពើហិង្សានៅអ៊ីស្រាអែលដោយទ្រង់មានបន្ទូលថា សង្រ្គាមមិនអាចដោះស្រាយបញ្ហាបានឡើយ

2023/10/10 01:34:01 am        70

អុីស្រាអែល ៖  សម្តេចប៉ាប Francis បានអំពាវនាវឲ្យបញ្ចប់ការវាយប្រហារ និងអំពើហិង្សានៅអ៊ីស្រាអែល ដោយទ្រង់បានមានព្រះបន្ទូលថា អំពើភេរវកម្ម និងសង្រ្គាម នឹងមិនអាចដោះស្រាយបញ្ហាអ្វីបានឡើយ ហើយមានតែនាំមកនូវការឈឺចាប់ និងស្លាប់មនុស្សគ្មានកំហុសតែប៉ុណ្ណោះ ។ 

 នៅក្នុងសុន្ទរកថាប្រចាំសប្តាហ៍របស់ព្រះអង្គទៅកាន់ក្រុមអ្នកកាន់ជំនឿនៅទីលានចតុរង្គ St. Peter សម្តេចប៉ាប បានមានព្រះបន្ទូលថា ទ្រង់តាមដានដោយក្តីបារម្ភ និងទុក្ខព្រួយចំពោះរឿងរ៉ាវកំពុងកើតឡើងនៅអ៊ីស្រាអែល ។ 

 ព្រះអង្គបានមានព្រះបន្ទូលថា សូមបញ្ឈប់ការវាយប្រហារ និងទម្លាក់អាវុធចុះ ដោយសារយើងត្រូវយល់ថា អំពើភេរវកម្ម និងសង្រ្គាមគ្មាននាំមកនូវដំណោះស្រាយនោះទេ ប៉ុន្តែមានតែនាំមកនូវសេចក្តីស្លាប់ និងការឈឺចាប់របស់មនុស្សដែលគ្មានកំហុសប៉ុណ្ណោះ ។ 

 ទ្រង់មានព្រះបន្ទូលទៀតថា ព្រះអង្គសូមបង្ហាញសាមគ្គីភាពជាមួយសាច់ញាតិជនរងគ្រោះ និងព្រះអង្គសូមធ្វើអធិស្ឋានដល់អ្នកដែលឆ្លងកាត់ពេលវេលាភ័យរន្ធត់ និងឈឺចាប់ ។ សង្រ្គាមគឺជាបរាជ័យ រាល់សង្រ្គាមទាំងអស់ គឺជាបរាជ័យ ។ សូមពួកយើងអធិស្ថានសម្រាប់សន្តិភាពនៅអ៊ីស្រាអែល និងប៉ាឡេស្ទីន ៕


អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm