កងកម្លាំងអ៊ុយក្រែន ទទួលបានវឌ្ឍនភាពនៅភាគខាងកើត និងខាងត្បូង

2023/10/10 06:58:33 pm        237

មន្ត្រីយោធា បាននិយាយកាលពីថ្ងៃចន្ទថាកម្លាំងអ៊ុយក្រែន កំពុងទទួលបានទទួលបានវឌ្ឍនភាពមួយចំនួន ទាំងនៅតំបន់ភាគខាងកើត និងភាគខាងត្បូង នៃការវាយបករយៈពេល៤ខែមកនេះ។

ការអធិប្បាយរបស់រុស្ស៊ី ពីការប្រយុទ្ធគ្នា បាននិយាយថា កងកម្លាំងទីក្រុងមូស្គូ បានវាយរុញច្រានការវាយប្រហាររបស់អ៊ុយក្រែន នៅជិតទីក្រុង Bakhmut ភាគខាងកើតដែលត្រូវបានបំផ្លាញ និងបណ្តាលឲ្យមានអ្នកស្លាប់ឬរងរបួសច្រើន នៅក្នុងការវាយប្រហារ លើទីតាំងរបស់អ៊ុយក្រែន នៅខាងក្រៅទីក្រុងនេះ។

ការវាយបករបស់អ៊ុយក្រែន មានបំណងឲ្យទទួលបានការគ្រប់គ្រងតំបន់ជាច្រើន នៅជុំវិញទីក្រុង Bakhmut ដើម្បីដណ្តើមយកមកវិញទីក្រុងនេះ ដែលត្រូវបានដណ្តើមយកដោយកងកម្លាំងរុស្ស៊ី កាលពីខែឧសភា បន្ទាប់ពីរយៈពេលជាច្រើនខែនៃការប្រយុទ្ធគ្នាខ្លាំង។ នៅភាគខាងត្បូង ទីក្រុងគីវ មានបំណងរុលចូលទៅកាន់សមុទ្រ Azov ដើម្បីកាត់ផ្តាច់ស្ពានទឹកដីរបស់រុស្ស៊ីតភ្ជាប់តំបន់ជាច្រើន ដែលខ្លួនបានកាន់កាប់ នៅភាគខាងត្បូង និងខាងកើត។

លោក Ilia Yevlash អ្នកនាំពាក្យកងកម្លាំងក្រុមភាគខាងតកើតរបស់អ៊ុយក្រែន បាននិយាយថា កងទ័ព ទទួលបានជោគជ័យដោយផ្នែក នៅជិតតំបន់ Andriivka ដែលពួកគេបានដណ្តើមយកកាលពីខែមុន រួមជាមួយតំបន់ Klishhiivka ដែលនៅក្បែរនោះ។

លោកនិយាយថា រៀងរាល់ថ្ងៃ យើងកំពុងទទួលបានវឌ្ឍនភាពដោយផ្នែកនៃទីក្រុង Bakhmut ។ យើងកំពុងនិយាយអំពីចម្ងាយរាប់រយម៉ែត្រនៅពេលតែមួយដែលយើងរំដោះបានពីសត្រូវ និងពង្រឹងទីតាំងជាច្រើនកន្លែងរបស់យើង។

ឧត្តមសេនីយ៍ Oleksandr Tarnavskyi មេបញ្ជាការ កងកម្លាំងនៅភាគខាងត្បូង បានសរសេរនៅលើបណ្តាញ Telegram ថា កងទ័ពទីក្រុងគីវ កំពុងបន្តប្រតិបត្តិការវាយលុក ក្នុងការរុញច្រានទៅភាគខាងត្បូង។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        279
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        278
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        270

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm