នៅកម្ពុជាប្រជាជនមានការងារធ្វើជិត ៧,៩លាននាក់ ក្នុងនោះធ្វើការក្នុងវិស័យក្រៅប្រព័ន្ធជិត ៦,២លាននាក់

2023/10/10 07:18:20 pm        793

យោងតាមអង្កេតកម្លាំងពលកម្មឆ្នាំ២០១៩ បានអោយដឹងថា នៅកម្ពុជា ប្រជាជនមានការងារធ្វើ មានចំនួនសរុបជិត ៧លាន ៩សែននាក់ ក្នុងនោះប្រជាជនមានការងារធ្វើក្នុងវិស័យក្នុងប្រព័ន្ធ មាន​ចំនួនជិត១លាន៧សែននាក់ ឬ២១,៥% នៃប្រជាជនមានការងាធ្វើសរុប។ ដោយឡែក ប្រជាជន​មានការងារធ្វើជិត៦,២លាននាក់ផ្សេងទៀត កំពុងធ្វើការងារក្នុងវិស័យក្រៅប្រព័ន្ធ។

យោងតាមយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអោយដឹងថា អ្នក​ប្រកប​មុខរបរ​ និងធ្វើការងារនៅក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅកម្ពុជា មានចំនួនច្រើន និងស្ថិត​នៅ​ក្នុង​វិស័យ​ជា​ច្រើន ដូចជា វិស័យដឹកជញ្ជូន សេវាកម្ម លក់ដុំ លក់រាយ សិប្បកម្ម និងកសិកម្មជាដើម។ របាយ​ការណ៍នៃការសិក្សា និង ការពិគ្រោះយោបល់ផ្ទាល់ជាមួយប្រជាជនគោលដៅ នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ព្រមទាំងតំណាងសមគម អង្គការជាតិ និង អន្តរជាតិ ដៃគូអភិវឌ្ឍ អ្នក​ប្រកប​មុខ​របរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជាភាគច្រើន គឺជាកម្មករ និយោជិត ឬ បុគ្គល​ស្វ័យនិយោជន៍ ដែលមានលក្ខណៈរួមមាន៖ មានប្រាក់ចំណូលទាប និង មិនទៀងទាត់ ដែលអាចប្រើប្រាស់បានត្រឹមជីវភាពប្រចាំថ្ងៃ ទោះបីជាត្រូវធ្វើការច្រើនម៉ោងក៏ដោយ។ ប្រកប​អាជីវកម្ម ឬ មុខរបរ ដែលមានលក្ខណៈគ្រួសារ ការងារមិនជាប់លាប់ម្តងម្កាលតាមរដូវកាល។ ប្រកប​អាជីវកម្ម មុខរបរ ច្រើនក្នុងពេលតែមួយ ដើម្បីទ្រទ្រង់ និងរក្សាលំនឹងជីវភាពគ្រួសារហើយ ងាយ​ផ្លាស់ប្តូរអាជីវកម្ម មុខរបរ និង ការងារពីមួយថ្ងៃទៅ មួយថ្ងៃ ដែលធ្វើ​អោយ​សហគ្រាស​ជា​ច្រើន​ ក្នុងវិស័យសេវាកម្ម ដែលត្រូវការជំនាញទាប ជួបប្រទះនឹង បញ្ហាផ្លាស់ប្តូរ បុគ្គលិកខ្ពស់។

ដោយមើលឃើញពីសក្តានុពលនិងបញ្ហាប្រឈម សម្រាប់អ្នកប្រកបមុខរបរ និង​ធ្វើ​ការងារ​នៅ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទើបរាជរដ្ឋាភិបាលបានកំណត់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជា​អាទិភាព​ចម្បង​មួយ ក្នុងការចូលរួមជួយកែលម្អជីវភាពប្រជាជននិងជម្រុញការស្តារឡើងវិញ នូវកំណើន​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ តាមរយៈការលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព​ និង​ភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាអោយបាននូវភាពធន់ ភាពរីក​ចម្រើន​ទៅ​មុខ​នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និង​ការងារ​ចិញ្ចឹម​ជីវិត​នៅ​កម្ពុជា​។

សូមបញ្ជាក់ថានៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​កម្ពុជា​ក៏​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​អោយ​អនុវត្ត​យុទ្ធ​សាស្ត្រ​ជាតិ​ស្តីពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨នៅសណ្ឋាគារសុខាភ្នំពេញ ដោយបានដាក់ចេញ នូវគោលដៅចំនួន៤សំខាន់ៗដើម្បីអោយយុទ្ធសាស្ត្រខាងលើនេះសម្រេចបានជោគជ័យ៕  អត្ថបទ៖ សូដាវណ្ណ


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        151
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        133
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm