ខេត្តកោះកុង នឹងមានការប្រណាំងកង់កម្សាន្ត ទៅកាន់តំបន់ទេសចរណ៍ក្នុងស្រុកថ្មបាំង

2023/10/10 08:31:15 pm        392

កោះកុង៖ ខេត្តកោះកុង នឹងមានការរៀបចំព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្តរឹតចំណង​មិត្តភាព​ឆ្ពោះទៅកាន់តំបន់ទេសចរណ៍នៅក្នុងស្រុកថ្មបាំង ​នៅថ្ងៃទី៣០ ខែ វិច្ឆិកា ខាងមុខ ដើម្បី​របបអរសាទរខួបលើកទី៤៥ ​នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា។

រដ្ឋបាលខេត្តកោះកុង​ បានជូនដំណឹងដល់ស្ថាប័ន ​សមត្ថកិច្ច មន្ទីរ អង្គភាពជុំវិញខេត្ត ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស ​បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភោជនីយដ្ឋាន អាហារដ្ឋាន និងសាធារណជនទាំងជ្រាបថា អាជ្ញាធរខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង​ នឹងរៀបចំព្រឹត្តិការណ៍ប្រណាំងកង់​ និងជិះកង់ កម្សាន្ត ​ដើម្បីរឹតចំណងមិត្តភាពឆ្ពោះទៅតំបន់អេកូទេសចរណ៍​ទឹកធ្លាក់ឆាយតាហ៊ីង ស្ថិតក្នុងស្រុកថ្មបាំង ​នៃខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង គូសបញ្ជាក់នៅថ្ងៃទី១០ ​ខែតុលា ​ឆ្នាំ២០២៣ថា កម្មវិធីប្រណាំងកង់នេះ ​នឹងប្រព្រឹត្តទៅនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទីព្រឹក នៅចំណុចទីតាំងខាងក្រោម៖ ទី១. សម្រាប់អ្នកប្រណាំងកង់អាជីព​ ត្រូវជិះក្នុងរយៈចម្ងាយ ៤៥ គីឡូម៉ែត្រ ​(ដោយចាប់ផ្ដើមពីផ្លូវបំបែក ស្រុកថ្មបាំង ​ទៅដល់ចំណុច​បញ្ចប់​តំបន់អេកូទេសចរណ៍​ទឹកធ្លាក់ឆាយតាហ៊ីង)។ ​ចំណែកឯទី២-សម្រាប់អ្នកជិះកង់កម្សាន្ត ​ត្រូវជិះក្នុងរយៈចម្ងាយ ២០ គីឡូម៉ែត្រ ​(ដោយចាប់ផ្តើម​ពីមុខសាលាស្រុក ថ្មបាំង ទៅ​ដល់ចំណុច​បញ្ចប់​តំបន់អេកូទេសចរណ៍​ទឹកធ្លាក់ឆាយតាហ៊ីង)។

លោកជំទាវ មិថុនា ភូថង អះអាងថា មូលហេតុដែល​ផ្តួចផ្តើម​ឱ្យមានជាកម្មវិធីប្រណាំងកង់​លក្ខណៈ​កម្សាន្តនេះ គឺក្នុង​គោលដៅ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកោះកុង និងអបអរសាទរខួប​លើកទី៤៥ នៃថ្ងៃកំណើត​សហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣)។ ចំពោះចំនួន​អ្នក​ចូលរួម​មិន​កំណត់នោះទេ ​ហើយមហាជនដែល​ចាប់​អារម្មណ៍ចូលរួមកមុ្មវិធីនេះ​បាន​សូមទំនាក់ទំនង ​តាមរយៈលេខទូរស័ព្ទ ០១៥ ៣៤០ ៧៣៥ / ០១៦ ២៨៨ ៧២៧ / ០៩៧៩ ៨២៤ ៥៤៥ (លេខតេឡេក្រាម) ​រឺតាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ ​សហភាពសហព័ន្ធយុវជន​កម្ពុជា ខេត្តកោះកុង ​ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី២០ ​ខែវិច្ឆិកា​ ឆ្នាំ២០២៣។

ចំពោះការ​ចុះឈ្មោះ​ចូលរួមព្រឹត្តិការណ៍​ប្រណាំង​កង់នេះដែរ ​តម្រូវឱ្យចូលរួមបង់ប្រាក់​ចំនួន​៤ម៉ឺនរៀល(១០ដុល្លារ)ដោយអ្នកចូលរួម​នឹង​ទទួល​បាននូវអាវយឺតចំនួន១​ អាហារ​ ថ្ងៃត្រង់១ពេល ភេសជ្ជៈ ​ទឹកសុទ្ធ ​និងប័ណ្ណស្លាកសម្គាល់ ​ចំនួន ១។ ក្នុងការចូលរួមព្រឹត្តិការណ៍ជិះកង់នេះដែរ អ្នកចូលរួមត្រូវត្រៀមកង់ ​និងមធ្យោបាយសម្រាប់ដឹក ជញ្ជូនដោយខ្លួនឯង ចំណែកថវិកា​ទទួល​បានពីការចុះឈ្មោះចូលរួម ​ដែលនៅសល់ពីការចំណាយរៀបចំព្រឹត្តិការណ៍ នឹងត្រូវប្រគល់​ជូន​សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង​ ដើម្បី​សកម្មភាព​សប្បុរសធម៌​ក្នុងខេត្តកោះកុង។

អាជ្ញាធរខេត្តកោះកុង ពលរដ្ឋ និងអាជ្ញាធរ ​ប្រជាពលរដ្ឋខេត្តត្រាត ​ប្រទេសថៃ៦០០នាក់ កាល​ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ធ្លាប់បានជិះកង់កម្សាន្ត​ដើម្បីសុខភាព និងរឹតចំណងមិត្តភាព​ឡើងវិញ ក្រោយខកខាន២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩​ កន្លងទៅ ដែលផ្តើមចេញ​ពី​ច្រកទ្វារព្រំដែន​អន្តរជាតិចាំយាម ​ទៅកាន់ឃុំពាមក្រសោប ​ស្រុកមណ្ឌលសីមា ក្នុងន័យ​ពង្រឹងសម្ព័ន្ធមេត្រីភាព ​សមាគ្គីភាព ​លើកស្ទួយវិស័យកីឡា និងវិស័យទេសចរណ៍តាមព្រំដែន​រវាងប្រទេសទាំងពីរ៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        141
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        120
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm