ករណី​អ្នក​រឹងទទឹង​មិន​អនុវត្ត​វិធានការ​រុះរើ​កញ្ចុះ និង​កាយ​អាចម៍ដី​ចេញពី​មាត់​ព្រែកតា​តៃ ​អាជ្ញាធរ​កសាង​សំណុំរឿង​ទៅ​តុលាការ

2021/06/03 06:34:35 pm        240

កោះកុង ៖ លោក​អភិបាលស្រុក​កោះកុង អះអាង​ជាថ្មី​ថា ​បើ​ម្ចាស់​ដី​ណា​ នៅតែ​រឹងទទឹង​មិន​​ព្រម​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​ស្រុក ​តាម​ការកំណត់​ពេលវេលា​រុះរើ​កញ្ចុះ ​និង​ជីក​កាយ​អាចម៍ដី​ចេញពី​មាត់​ព្រែកតា​តៃ​នោះទេ ​គឺ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បន្ត​។

រយៈពេល៩​ថ្ងៃ​ហើយ ​ដែល​ឱសានវាទ​ដែល​រដ្ឋបាល​ស្រុក​កោះកុង​ ទុកពេល​១​ខែ​ បើ​គិត​ចាប់​តាំងពី​ថ្ងៃទី​២៧ ខែមេសា ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ក្រុម​ម្ចាស់​ដី​ ចំនួន​៥​ទីតាំង​ជីក​កាយ​អាចម៍ដី ​និង​រុះរើ​កញ្ចុះ​ដែល​ពួកគេ​ លួច​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ ពុំ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។

ក្នុងចំណោម​ម្ចាស់​៥​នាក់​ខាងលើ មាន​៤​ម្ចាស់​ដី​ ហើយ​ដែល​បាន​អនុវត្ត​ជីក​កាយ​អាចម៍​ចេញពី​មាត់​ព្រែ​ក​តា​តៃ​ តាម​ការ​ដាក់​បទបញ្ជារ​បស់​រដ្ឋបាល​ស្រុក​កោះកុង ​ចំណែក​ម្ចាស់​ដី​១​ម្នាក់ទៀត​គឺ​ឈ្មោះ គិ​ន ប៊ូ​កាន ហាក់​ពុំ​អើពើ​នឹង​អនុវត្ត​តាម​ឡើយ​។

លោក ជា សូវី អភិបាលស្រុក​កោះកុង ​បានឱ្យ​កាល​រសៀល​ថ្ងៃទី​២ ​ខែមិថុនា ម្សិលមិញ​ថា សប្តាហ៍​ក្រោយនេះ​ លោក​នឹង​ចាត់​អភិបាលរង​ទទួលបន្ទុក និង​ក្រុម​មន្ត្រី​ជំនាញ​ចុះទៅ​ទីតាំង​ផ្ទាល់​ពិនិត្យ​វាយតម្លៃ​អំពី​អនុវត្ត​វិធានការ​ខាងលើ ​ដោយ​ធ្វើ​របាយការណ៍​បញ្ចប់​ចុងក្រោយ​មួយ​បញ្ជូន​ទៅ​រដ្ឋបាល​ខេត្ត​។

លោក​អភិបាលស្រុក​កោះកុង អះអាងថា រឿងនេះ​មិន​ពិបាក​យល់​ទេ បើ​គាត់​មិន​អនុវត្តតាម ​មានតែ​បន្ត​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ​។ ប្រសិនបើ​ លោក គិ​ន ប៊ូ​កាន ​ជាមន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​ពុំ​ព្រម​រុះរើ​កញ្ចុះ​សំណង់​បែប​អនាធិបតេយ្យ​ និង​ជីក​កាយ​ចាក់​អាចម៍​ចេញពី​មាត់​ព្រែក​តា​តៃ​ តាម​វិធានការ​រដ្ឋបាល​ស្រុក​ ដោយ​អួតអាង​មាន​ខ្នងបង្អែក​អ្នកធំ​យ៉ាងណា​នោះ​។

ពាក់ព័ន្ធ​បញ្ហានេះ លោក គិ​ន ប៊ូ​កាន ជា​ប្រធាន​ការិយាល័យ​ផ្នែក​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​បកស្រាយ​ក្រោម​ហេតុផល​យ៉ាងខ្លី​ថា មូល​ហេតុដែល​មិនទាន់​រុះរើ​សំណង់​កញ្ចុះ ក៏​ព្រោះ​ស្ថានភាព​កូ​វីដ-១៩ ​កូនចៅ​អត់​កន្លែង​ស្នាក់នៅ​ទើប​ពុំ​ទាន់​អនុវត្តបាន​។ ចំពោះ​កាលដែល​អាជ្ញាធរ​ស្រុក​វាស់វែង​កំណត់ ​តម្រូវ​ឱ្យ​ជីក​កាយ​អាចម៍ដី​ថ្មី​ចេញពី​មាត់​ព្រែក​ចំនួន​២​ម៉ែត្រ ​លោក​លើកឡើងថា ​បើ​កាយ​អាចម៍ដី​ថ្ម​ចេញ​ធ្វើ​ឱ្យប៉ះពាល់​គ្រឹះ​ដែល​ហ៊ុមព័ទ្ធ​កុំ​បាក់​ដី​ចូល​ព្រែក​។

​កាលពី​ថ្ងៃទី​២៧​ ខែមេសា លោក ណឹ​ម ភិរម្យ អភិបាលរង​ស្រុកកោះកុង ​បាន​ដាក់​បទបញ្ជា​ឱ្យ​ម្ចាស់​ដី​ចំនួន​៥​ទីតាំង​ កុំ​បន្ត​ជីក​កាយ​ដី​ជើងភ្នំ​ចូល​ចំនួន​៥​ម៉ែត្រ ​ជីក​កាយ​អាចម៍ដី​ចេញពី​មាត់​ព្រែក​ចំនួន​២​ម៉ែត្រ និង​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​៕

​អត្ថបទ ៖ ឈឹម មករា​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm